ព័ត៌មាន

ក្រុមបាល់ទាត់នារីវៀតណាមចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីត្រៀមប្រកួត play-off


 ក្រុមបាល់ទាត់នារីវៀតណាម
 

នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្រុមបាល់ទាត់នារី​វៀតណាម​បាន​ចេញ​ដំណើរ​ជាផ្លូវការ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ត្រៀមប្រកួត play-off វគ្គជម្រុះអូឡាំពិក ២០២០ ជាមួយក្រុមម្ចាស់ផ្ទះ។ ដំណើររបស់​ក្រុមបាល់​ទាត់​នារីវៀត​ណាម​លើកនេះមានសមាជិកសរុប ២៨ នាក់ ដែលក្នុងនោះមានសមាជិកនៃក្រុមគ្រូបង្វឹកចំនួន ៩ នាក់និង​កីឡាការិនីចំនួន១៩ នាក់។ ការប្រកួត play-off ជុំទីមួយរវាងក្រុម​បាល់ទាត់​នារីវៀត​ណាម​ទល់​នឹង​ក្រុមបាល់​ទាត់នា​រីអូស្រ្តាលីនឹងប្រព្រឹត្តិទៅនៅម៉ោង ១៤ និង៣០នាទីនៅថ្ងៃទី ៦ខែមីនា​លើពហុកីឡដ្ឋាន McDonald Jones ហើយ​​ជុំទីពីរនឹងប្រព្រឹត្តិទៅនៅម៉ោង១៨ នៅថ្ងៃទី ១១ខែមីនានៅលើពហុកីឡដ្ឋានCam Phaខេត្តQuangNinh៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top