ព័ត៌មាន

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជាម្ចាស់ជើងឯកស៊ីហ្គេម ៣០


 ទីបំផុត! មេដាយមាសស៊ីហ្គេមបានទៅក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម 

 

ម្ចាស់ជើងឯកវៀតណាម! ម្ចាស់ជើង ឯកវៀតណាម! ម្ចាស់ជើងឯកវៀតណាម! បន្ទាប់ពី ៦ ប្រកួត​ចុង​ក្រោយ​មក​ ទីបំផុតវៀតណាមទទួលបានមេ ដាយមាសស៊ីហ្គេមដ៏មានតម្លៃ។ គ្រូបង្វឹក Park Hang-seo និង​កូន​ក្រុម​របស់​លោក​ បានបើកទំព័រថ្មីនៃប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។
 
បន្ទាប់ពី​ដណ្តើមបានជើងឯកពានរង្វាន់ AFF Cup កាលពីឆ្នាំមុនមក ឥលូវនេះ បាល់ទាត់​វៀត​ណាម​នៅ​តែ​បន្ត​ដណ្តើម​តំណែងលេខ ១ នៅអាស៊ីអាគ្នេយ៍ ជាមួយជើងឯកស៊ីហ្គេម។ ក្នុងប្រវត្តិសាស្ត្រ មានតែថៃនិង​ម៉ាឡេស៊ី​ទេ ដែលបានឈ្នះពានរង្វាន់ “ទ្វេរដង” នៃកីឡាបាល់ទាត់នេះ ពោលគឺ​ឈ្នះ​មេ​ដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេមភ្លាម​ៗ បន្ទាប់ពីបានឈ្នះនៅ AFF Cup។ ហើយឥឡូវនេះ ប្រវត្តិសាស្ត្របាន​ហៅឈ្មោះ វៀតណាម!​ វៀតណាម​!៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top