ព័ត៌មាន ក្រុមជួយសង្គ្រោះវៀតណាមបញ្ចប់ភារកិច្ចនៅវេណេស៊ុយអេឡា និងវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព 11/07/2026 ក្រុមវៀតណាមបានរៀបចំការស្វែងរក និងប្រគល់ជនរងគ្រោះចំនួន ៥៧ នាក់ ទៅឱ្យក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានបង្កើតស្ថានីយវេជ្ជសាស្ត្រមួយនៅកន្លែងកើតហេតុ ដើម្បីពិនិត្យសុខភាព និងចែកថ្នាំដល់ប្រជាជន និងកងកម្លាំងជួយសង្គ្រោះមកពីប្រទេសដទៃ។ ក្រុមជួយសង្គ្រោះវៀតណាមបញ្ចប់ភារកិច្ចនៅវេណេស៊ុយអេឡា និងវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ រូបថត៖ នាព្រឹកព្រលឹមថ្ងៃទី១១ ខែកក្កដា ក្រុមស្វែងរក ជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាម និងនគរបាលប្រជាជនវៀតណាម បានវិលត្រឡប់មកប្រទេសវិញ ដោយបញ្ចប់បេសកកម្មមនុស្សធម៌របស់ខ្លួនដោយជោគជ័យ ក្នុងការជួយប្រទេសវេណេស៊ុយអេឡា ជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី ដែលបានកើតឡើងនាថ្ងៃទី២៤ ខែមិថុនា តាមនោះរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងឋានៈរបស់ប្រទេសវៀតណាម ក្នុងសកម្មភាពឆ្លើយតបនឹងគ្រោះមហន្តរាយសកល។ ក្រុមជួយសង្គ្រោះរបស់វៀតណាម ដែលចូលរួមបំបេញបេសកកម្មនៅវេណេស៊ុយអេឡា មានសមាជិកចំនួន ១២៤នាក់ រួមទាំងកងកម្លាំងយោធានិងនគរបាល។ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមវៀតណាមបានរៀបចំការស្វែងរក និងប្រគល់ជនរងគ្រោះចំនួន ៥៧ នាក់ ទៅឱ្យក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានបង្កើតស្ថានីយវេជ្ជសាស្ត្រមួយនៅកន្លែងកើតហេតុ ដើម្បីពិនិត្យសុខភាព និងចែកថ្នាំដល់ប្រជាជន និងកងកម្លាំងជួយសង្គ្រោះមកពីប្រទេសដទៃ។ក្នុងបំណងចង់ទទួលស្គាល់ និងលើកតម្កើងការរួមចំណែកដ៏លេចធ្លោរបស់ក្រុមវៀតណាម ប្រទេសវេណេស៊ុយអេឡាបានប្រគល់គ្រឿងឥស្សរិយយស "វីរបុរសវេណេស៊ុយអេឡា" ថ្នាក់ទីមួយដល់គណៈប្រតិភូវៀតណាមទាំងមូល គ្រឿងឥស្សរិយយស "វីរបុរសវេណេស៊ុយអេឡា" ថ្នាក់ទីពីរដល់សមាជិកទាំង ១២៤ នាក់ និងគ្រឿងឥស្សរិយយស "ស្នាដៃបម្រើ" ដល់ក្រុមឆ្កែជំនាញរបស់វៀតណាម។នេះជាលើកទីបីហើយដែលវៀតណាមបានដាក់ពង្រាយកងកម្លាំងនិងឧបករណ៍នៅក្រៅប្រទេស ដើម្បីអនុវត្តន៍បេសកកម្មជួយសង្គ្រោះមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ៕

ក្រុមវៀតណាមបានរៀបចំការស្វែងរក និងប្រគល់ជនរងគ្រោះចំនួន ៥៧ នាក់ ទៅឱ្យក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានបង្កើតស្ថានីយវេជ្ជសាស្ត្រមួយនៅកន្លែងកើតហេតុ ដើម្បីពិនិត្យសុខភាព និងចែកថ្នាំដល់ប្រជាជន និងកងកម្លាំងជួយសង្គ្រោះមកពីប្រទេសដទៃ។ ក្រុមជួយសង្គ្រោះវៀតណាមបញ្ចប់ភារកិច្ចនៅវេណេស៊ុយអេឡា និងវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ រូបថត៖ នាព្រឹកព្រលឹមថ្ងៃទី១១ ខែកក្កដា ក្រុមស្វែងរក ជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាម និងនគរបាលប្រជាជនវៀតណាម បានវិលត្រឡប់មកប្រទេសវិញ ដោយបញ្ចប់បេសកកម្មមនុស្សធម៌របស់ខ្លួនដោយជោគជ័យ ក្នុងការជួយប្រទេសវេណេស៊ុយអេឡា ជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី ដែលបានកើតឡើងនាថ្ងៃទី២៤ ខែមិថុនា តាមនោះរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងឋានៈរបស់ប្រទេសវៀតណាម ក្នុងសកម្មភាពឆ្លើយតបនឹងគ្រោះមហន្តរាយសកល។ ក្រុមជួយសង្គ្រោះរបស់វៀតណាម ដែលចូលរួមបំបេញបេសកកម្មនៅវេណេស៊ុយអេឡា មានសមាជិកចំនួន ១២៤នាក់ រួមទាំងកងកម្លាំងយោធានិងនគរបាល។ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមវៀតណាមបានរៀបចំការស្វែងរក និងប្រគល់ជនរងគ្រោះចំនួន ៥៧ នាក់ ទៅឱ្យក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានបង្កើតស្ថានីយវេជ្ជសាស្ត្រមួយនៅកន្លែងកើតហេតុ ដើម្បីពិនិត្យសុខភាព និងចែកថ្នាំដល់ប្រជាជន និងកងកម្លាំងជួយសង្គ្រោះមកពីប្រទេសដទៃ។ក្នុងបំណងចង់ទទួលស្គាល់ និងលើកតម្កើងការរួមចំណែកដ៏លេចធ្លោរបស់ក្រុមវៀតណាម ប្រទេសវេណេស៊ុយអេឡាបានប្រគល់គ្រឿងឥស្សរិយយស "វីរបុរសវេណេស៊ុយអេឡា" ថ្នាក់ទីមួយដល់គណៈប្រតិភូវៀតណាមទាំងមូល គ្រឿងឥស្សរិយយស "វីរបុរសវេណេស៊ុយអេឡា" ថ្នាក់ទីពីរដល់សមាជិកទាំង ១២៤ នាក់ និងគ្រឿងឥស្សរិយយស "ស្នាដៃបម្រើ" ដល់ក្រុមឆ្កែជំនាញរបស់វៀតណាម។នេះជាលើកទីបីហើយដែលវៀតណាមបានដាក់ពង្រាយកងកម្លាំងនិងឧបករណ៍នៅក្រៅប្រទេស ដើម្បីអនុវត្តន៍បេសកកម្មជួយសង្គ្រោះមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ៕