ព័ត៌មាន

ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានបញ្ចប់បេសកកម្មរបស់ខ្លួននៅ ទួរគីដោយជោគជ័យ

យោងតាមឧត្តមសេនីយត្រី Pham Van Ty នេះជាលើកដំបូងដែលវៀតណាម បានបញ្ជូនកងកម្លាំង និងយានជំនិះទៅក្រៅប្រទេស ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយរញ្ជួយដី។
ឧត្តមសេនីយ៍ត្រី Pham Van Ty

ក្រុមការងារ នៃកងទ័ពប្រជាជនវៀតណាមដែលចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងជួយ សង្គ្រោះគ្រោះមហន្តរាយនៅប្រ ទេសទួរគី ដឹកនាំដោយឧត្តមសេនីយ៍ត្រី Pham Van Ty អនុប្រធាននាយកដ្ឋានជួយសង្គ្រោះ  (អគ្គសេនាធិការដ្ឋាន នៃកងទ័ពប្រជាជន វៀតណាម)    ប្រធានក្រុមការងារនៃកងទ័ពប្រជាជនវៀតណាមចូលរួមជួយសង្គ្រោះនៅទួរគី  បានបញ្ចប់ភារកិច្ចដោយជោគជ័យ។ តាមគម្រោង នៅរសៀលថ្ងៃទី ២៣ កុម្ភៈ ក្រុមការងារនឹងវិលត្រឡប់មកវៀតណាមវិញ ។ ស្តីពីលទ្ធផលដែលក្រុមការងារសម្រេចបានក្នុងចូលរួមសកម្មភាព ជួយសង្គ្រោះគ្រោះមហន្តរាយនៅប្រទេសទួរគីក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ ឧត្តមសេនីយ៍ត្រី Pham Van Ty បានបញ្ជាក់ថា៖ “ក្នុងអំឡុងពេល ១០ ថ្ងៃបំពេញបេសកកម្មនេះ យើងបានធ្វើការ និងស្វែងរកបានទីតាំងជាង ៣១ កន្លែង និងបានកំណត់ទីតាំងចំនួន ១៥ ដែលមានជនរងគ្រោះត្រូវបានកប់ដោយសារគ្រោះមហន្តរាយរញ្ជួយដី។ ជាមួយគ្នានេះ យើងក៏សហការជាមួយប្រទេសផ្សេងទៀត ដើម្បីរៀបចំការស្វែងរក និងប្រើប្រាស់សត្វឆ្កែជំនាញនិងឧបករណ៍រាវរករបស់វិស្វករ ដោយប្រើរូបភាព និងរ៉ាដាឆ្លុះរំលងជញ្ជាំង។ ក្នុងពេលបំពេញបេសកកម្ម ប្រជាជនទួរគីបានផ្តល់ក្តីស្រឡាញ់រាប់អានយ៉ាងខ្លាំងដល់គណៈ ប្រតិភូក្រសួងការពារជាតិ។ មិនថាយើងទៅទីណា ប្រជាជនសុទ្ធតែសម្តែងអំណរគុណចំពោះការផ្តល់អាហារ និងទឹកដល់ពួកគេ ហើយជួយពួកគេក្នុងការស្វែងរក  និងជួយសង្គ្រោះសាច់ញាត្តិរបស់ពួកគេចេញពីគំនរបាក់បែក”។

យោងតាមឧត្តមសេនីយត្រី Pham Van Ty នេះជាលើកដំបូងដែលវៀតណាមបានបញ្ជូនកងកម្លាំង និងយានជំនិះទៅក្រៅប្រទេស ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយរញ្ជួយដី។ ប្រការនេះបានបញ្ជាក់ពីគោលជំហរ និងទំនួលខុសត្រូវរបស់វៀតណាមក្នុងវិស័យជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ ព្រមទាំងបញ្ជាក់បន្ថែមអំពីសមត្ថភាពរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមិនមែនជាប្រពៃណី៕


top