ព័ត៌មាន

ក្រុមការងាររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបូកសរុបការងារឆ្នាំ២០១៩និងអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំនេះ (រូបថត៖ chinhphu.vn)

 នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៩ ក្រុមការងាររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម​បាន​ប្រជុំ​បូក​សរុប​​ការងារ​ឆ្នាំ២០១៨ និង ដាក់អោយអនុវត្តភារកិច្ច​ឆ្នាំ ២០១៩។
 
នៅក្នុង​កិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ទោះបី​មិន​មែន​ជាស្ថាប័ន​រដ្ឋបាល​នោះឡើយ ប៉ុន្តែក្រុមការ ងារទ​ទួលបានទំនុកទុកចិ​ត្តរបស់សង្គម​ បង្កើត​ឡើងសញ្ញា​សំគាល់ក្នុង​ការប្រឆាំង នឹងភាពយឺតយ៉ាវ ​ក៏ដូចនាំគោលជំហររបស់បក្សនិងរ​ដ្ឋាភិបាលចូលក្នុងជីវភា​ព រស់​នៅ​ផង​ដែរ។ លោកនាយករដ្ឋមន្រ្តីក៏​បានក្រើនរំលឹកក្រុមការងារ​ថា ​មិនធ្វើការ ជំនួសអោយ​ស្ថាប័ន​គ្រប់គ្រង​របស់រដ្ឋ​ ក្រសួង និងស្ថាប័​ននានាឡើយ ក៏ប៉ុន្តែ​ ផ្តោតទៅលើការ​ដោះស្រាយការ​ជំពាក់ជំពិន​ក្នុង​របៀប​របប​និង​គោលន​យោបាយ។
 
ទន្ទឹ​មនឹងនោះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយចាំបាច់ត្រូវបង្កើនការ ត្រួតពិនិត្យការកសាង សុក្រិត​គោលនយោបាយ​ បញ្ឈប់ស្ថានភាពយឺតយ៉ាវនៃ គម្រោ​ងច្បាប់មួយចំនួន ព្រមទាំង​បន្តផ្លាស់ប្ដូរថ្មីវិធីធ្វើ​ការ ដើម្បីអោយ​កម្មាភិបាល និងមន្ត្រីរដ្ឋការក្នុងប្រព័​ន្ធរដ្ឋបាលទាំងមូលត្រូវផ្ទេរប្ដូ​រខ្លួនឯងជាពិតប្រា​កដ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​


top