ព័ត៌មាន

ក្រុមការងារ K73 ខិតខំប្រឹងប្រែងស្វែងរកយុទ្ធមិត្តពលីជីវិតនៅកម្ពុជា

តំណាងអាជ្ញាធម៌ខេត្តប៉ៃលិន និងបាត់ដំបង បានសន្យានឹងបង្ករាល់លក្ខណៈងាយស្រួលជួយក្រុមការងារ K73 ដើម្បីបំពេញល្អភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងជំនាញការវៀតណាមនៅកម្ពុជា។
  ក្រុមការងារ K73ធ្វើការស្វែងរក ជីកគាស់ និងប្រមូលអដ្ឋិធាតុកងទ័ពអ្នកស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅខេត្តប៉ៃលិន នៃប្រទេសកម្ពុជា (រូបថត៖ VNA)  

នៅពេលអញ្ជើញមកដល់កម្ពុជា ដើម្បីធ្វើការស្វែងរក ជីកគាស់ និងប្រមូលអដ្ឋិធាតុកងទ័ពអ្នកស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យកាលនានានោះ លោកវរសេនីយ៍ឯកបម្រុង Tran Chi Cong មេបញ្ជាការក្រុមការងារ K73 បញ្ជាការដ្ឋានកងទ័ពជើងគោកខេត្ត Long An បានអញ្ជើញជួបធ្វើការជាមួយអាជ្ញាធម៌ខេត្តប៉ៃលិន និងខេត្តបាត់ដំបង - ជាភូមិសាស្ត្រសំខាន់ៗ ដែលក្រុមការងារបំពេញភារកិច្ច។ នៅក្នុងជំនួបធ្វើការទាំងនេះ តំណាងក្រុមការងារ K73 មានគោលបំណងថា អាជ្ញាធម៌នៃប្រទេសមិត្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដល់ក្រុមការងារឲ្យបំពេញភារៈកិច្ចបានល្អ ក្នុងនោះ បង្កលក្ខណៈងាយស្រួក្នុងការឃោសនាតាមរយៈយធ្យោបាយព័ត៌មានមហាជនអំពីការងារដ៏មានអត្ថន័យរបស់ក្រុមការងារ K73 និងរបប និងគោលនយោបាយរបស់ប្រជាជនកម្ពុជានៅពេលជួយសម្រួលការងារស្វែងករកអដ្ឋិធាតុរបស់យុទ្ធជនពលី។

ជាការឆ្លើយតប តំណាងអាជ្ញាធម៌ខេត្តប៉ៃលិន និងបាត់ដំបង បានសន្យានឹងបង្ករាល់លក្ខណៈងាយស្រួលជួយក្រុមការងារ K73 ដើម្បីបំពេញល្អភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងជំនាញការវៀតណាមនៅកម្ពុជា ព្រមទាំងសម្ដែងគោលបំណងចង់បន្តកសាងទំនាក់ទំនងមិត្តភាពរវាងខេត្ត ប៉ៃលិន និងខេត្តបាត់ដំបង ជាមួយខេត្ត Long An និយាយដោយឡែក និងរវាងកម្ពុជា និងវៀតណាមនិយាយរួមផងដែរ៕

top