ព័ត៌មាន

ក្រុងហូជីមិញរៀបចំទិវាមេត្តាធម៌ - បុណ្យតេតជួបជុំ ជូនកម្មករជាង ៣ ម៉ឺននាក់

កម្មវិធី “ទិវាមេត្តាធម៌ - បុណ្យតេតជួបជុំ” មានសកម្មភាពជាក់ស្តែងជាច្រើន ដូចជាជូនសំបុត្ររថភ្លើង និងសំបុត្រយន្តហោះ ពិព័រណ៍មេត្តាធម៌ - សុខុមាលភាពសមាជិកសហជីព ថែទាំ និងផ្តល់អំណោយដល់កម្មករចំនួន ៩ ពាន់នាក់។
  ក្រុងហូជីមិញរៀបចំទិវាមេត្តាធម៌ - បុណ្យតេតជួបជុំ ជូនកម្មករជាង ៣ ម៉ឺននាក់ (រូបថត៖ VNA)  

ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១  ខែមករា ឆ្នាំ២០២៣ នៅឯតំបន់កែច្នៃនាំចេញ និងមណ្ឌលឧស្សាហកម្មចំនួន ១០ ក្នុងទីក្រុងហូជីមិញបានប្រព្រឹត្តិទៅ “ទិវាមេត្តាធម៌ - បុណ្យតេតជួបជុំ” បានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នាដោយមានការចូលរួមពីសមាជិកនៃសហជីពជាង ៣ម៉ឺន នាក់ និងកម្មករដែលមានស្ថានភាពរស់នៅលំបាក ជាមួយថវិកាជាង ២០ ពាន់លានដុង។ កម្មវិធី “ទិវាមេត្តាធម៌ - បុណ្យតេតជួបជុំ” មានសកម្មភាពជាក់ស្តែងជាច្រើន ដូចជាជូនសំបុត្ររថភ្លើង និងសំបុត្រយន្តហោះ ពិព័រណ៍មេត្តាធម៌ - សុខុមាលភាពសមាជិកសហជីព ថែទាំ និងផ្តល់អំណោយដល់កម្មករចំនួន ៩ ពាន់នាក់។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់អង្គការសហជីព ដើម្បីបង្ហាញពីក្តីយកចិត្តទុកដាក់ ការចែករំលែក ការយកចិត្តទុកដាក់ជាក់ស្តែងចំពោះជីវភាពខាងសម្ភារៈ និងស្មារតីរបស់កម្មករ រាល់ពេលបុណ្យតេតមកដល់ ឆ្ពោះទៅរកសមាជិកសហជីព ពលករទាំងអស់ទទួលបាននូវភាពសប្បាយរីករាយ និង កក់ក្តៅជាមួយគ្រួសាររបស់ពួកគេផងដែរ៕


top