ព័ត៌មាន ក្រុងកឹនធើបើកពិធីបុណ្យអកអំបុក - អុំទូកង ឆ្នាំ២០២៦ 22/11/2026 កម្មវិធីសិល្បៈអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងពិធីបុណ្យអកអំបុក - អុំទូកង ក្រុងកឹនធើ ឆ្នាំ២០២៦ បានបើកនាយប់ថ្ងៃទី២១ ខែវិច្ឆិកា នៅក្រុងកឹនធើ។ កម្មវិធីសិល្បៈក្រោមប្រធានបទ “ពណ៌នៃបេតិកភណ្ឌភាគខាងត្បូង” នៅក្នុងពិធីបើក (រូបថត៖ VNA))ថ្លែងក្នុងពិធីបើក លោក ទ្រឿង កាញ់ ទ្វៀន ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹនធើ បានសង្កត់ធ្ងន់ថា ពិធីបុណ្យអកអំបុក - អុំទូកង គឺជាពិធីបុណ្យប្រពៃណីមួយ ដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌ដ៏ជ្រាលជ្រៅរបស់បងប្អូនជនជាតិខ្មែរណាមបូ។ ពិធីបុណ្យនេះផ្សារភ្ជាប់នឹងជំនឿប្រជាប្រិយ ជីវភាពពលកម្ម និងសេចក្តីប្រាថ្នាចង់បានសេចក្តីសុខសាន្ត និងភាពសម្បូររុងរឿង។ ពិធីបុណ្យនេះបានក្លាយជាទិវាបុណ្យរួមរបស់សហគមន៍ជនជាតិ គិញ (Kinh) ខ្មែរ ចិន និងបងប្អូនជនជាតិផ្សេងៗទៀតនៅក្នុងក្រុង។លោក ទ្រឿង កាញ់ ទ្វៀន បានអះអាងថា៖ “យើងកំណត់ថា ការអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ក្នុងនោះមានវប្បធម៌ខ្មែរណាមបូផងដែរ គឺជាភារកិច្ចដ៏សំខាន់ និងយូរអង្វែង។ ក្រុងបន្តអនុវត្តន៍ឱ្យបានល្អនូវគោលនយោបាយជនជាតិ និងសាសនា យកចិត្តទុកដាក់ថែទាំដល់ជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជន ព្រមទាំងបង្កលក្ខណៈដើម្បីឱ្យព្រះសង្ឃ ឥស្សរជនមានកិត្យានុភាព សិល្បករ និងសហគមន៍ចូលរួមអភិរក្ស និងបន្តបង្រៀនភាសា អក្សរសាស្ត្រ សិល្បៈ ពិធីបុណ្យ ទំនៀមទម្លាប់ និងតម្លៃវប្បធម៌ល្អៗ ដល់យុវជនជំនាន់ក្រោយ”។ពិធីបុណ្យអកអំបុក - អុំទូកង ក្រុងកឹនធើ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ជាមួយនឹងសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជា៖ ពិព័រណ៍ជំរុញពាណិជ្ជកម្មផលិតផល OCOP និងពិសេសៗ តាមតំបន់ ពិធីសម្តែងបណ្តែតប្រទីប ពិធីសំពះព្រះខែ និងសកម្មភាពវប្បធម៌ សិល្បៈពិសេសៗ។ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺការប្រណាំងទូកងបើកទូលាយក្រុងកឹងធើ ដែលមានការចូលរួមពីក្រុមកីឡាករអុំទូកបុរស-នារីជាង ៨០ ក្រុម។ ជាពិសេស កម្មវិធីសិល្បៈក្រោមប្រធានបទ “ពណ៌នៃបេតិកភណ្ឌភាគខាងត្បូង” ណែនាំអំពីតម្លៃវប្បធម៌ដ៏ពិសេស និងសម្រស់នៃតំបន់ដី និងប្រជាជនក្រុងកឹនធើ ក្នុងលំហូរនៃការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍៕

កម្មវិធីសិល្បៈអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងពិធីបុណ្យអកអំបុក - អុំទូកង ក្រុងកឹនធើ ឆ្នាំ២០២៦ បានបើកនាយប់ថ្ងៃទី២១ ខែវិច្ឆិកា នៅក្រុងកឹនធើ។ កម្មវិធីសិល្បៈក្រោមប្រធានបទ “ពណ៌នៃបេតិកភណ្ឌភាគខាងត្បូង” នៅក្នុងពិធីបើក (រូបថត៖ VNA))ថ្លែងក្នុងពិធីបើក លោក ទ្រឿង កាញ់ ទ្វៀន ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹនធើ បានសង្កត់ធ្ងន់ថា ពិធីបុណ្យអកអំបុក - អុំទូកង គឺជាពិធីបុណ្យប្រពៃណីមួយ ដែលបង្កប់នូវអត្តសញ្ញាណវប្បធម៌ដ៏ជ្រាលជ្រៅរបស់បងប្អូនជនជាតិខ្មែរណាមបូ។ ពិធីបុណ្យនេះផ្សារភ្ជាប់នឹងជំនឿប្រជាប្រិយ ជីវភាពពលកម្ម និងសេចក្តីប្រាថ្នាចង់បានសេចក្តីសុខសាន្ត និងភាពសម្បូររុងរឿង។ ពិធីបុណ្យនេះបានក្លាយជាទិវាបុណ្យរួមរបស់សហគមន៍ជនជាតិ គិញ (Kinh) ខ្មែរ ចិន និងបងប្អូនជនជាតិផ្សេងៗទៀតនៅក្នុងក្រុង។លោក ទ្រឿង កាញ់ ទ្វៀន បានអះអាងថា៖ “យើងកំណត់ថា ការអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ក្នុងនោះមានវប្បធម៌ខ្មែរណាមបូផងដែរ គឺជាភារកិច្ចដ៏សំខាន់ និងយូរអង្វែង។ ក្រុងបន្តអនុវត្តន៍ឱ្យបានល្អនូវគោលនយោបាយជនជាតិ និងសាសនា យកចិត្តទុកដាក់ថែទាំដល់ជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជន ព្រមទាំងបង្កលក្ខណៈដើម្បីឱ្យព្រះសង្ឃ ឥស្សរជនមានកិត្យានុភាព សិល្បករ និងសហគមន៍ចូលរួមអភិរក្ស និងបន្តបង្រៀនភាសា អក្សរសាស្ត្រ សិល្បៈ ពិធីបុណ្យ ទំនៀមទម្លាប់ និងតម្លៃវប្បធម៌ល្អៗ ដល់យុវជនជំនាន់ក្រោយ”។ពិធីបុណ្យអកអំបុក - អុំទូកង ក្រុងកឹនធើ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ជាមួយនឹងសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជា៖ ពិព័រណ៍ជំរុញពាណិជ្ជកម្មផលិតផល OCOP និងពិសេសៗ តាមតំបន់ ពិធីសម្តែងបណ្តែតប្រទីប ពិធីសំពះព្រះខែ និងសកម្មភាពវប្បធម៌ សិល្បៈពិសេសៗ។ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺការប្រណាំងទូកងបើកទូលាយក្រុងកឹងធើ ដែលមានការចូលរួមពីក្រុមកីឡាករអុំទូកបុរស-នារីជាង ៨០ ក្រុម។ ជាពិសេស កម្មវិធីសិល្បៈក្រោមប្រធានបទ “ពណ៌នៃបេតិកភណ្ឌភាគខាងត្បូង” ណែនាំអំពីតម្លៃវប្បធម៌ដ៏ពិសេស និងសម្រស់នៃតំបន់ដី និងប្រជាជនក្រុងកឹនធើ ក្នុងលំហូរនៃការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍៕