ព័ត៌មាន

ក្រិកត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរ


 ប្រជាជននៅទីលាន Monastiraki ទីក្រុង Athens ប្រទេសក្រិក  (រូបថត៖ THX / TTXVN)
 

នាថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នាយករដ្ឋមន្រ្តីក្រិកលោក Kyriakos Mitsotakis បាន​ប្រកាស​ថាប្រទេស​នេះបាន​ត្រៀម​ខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសរ ព្រមទាំងរៀបចំរាល់វិធានការវេជ្ជសាស្រ្តសមស្រប
ដើម្បីធានា​សុខភាពរជូនភ្ញៀវទេសចរ។
 
 ថ្លែងនៅ​កោះទេសចរណ៍ដ៏ល្បីល្បាញ Santorini លោក Mitsotakis បានសង្កត់​ធ្ងន់​ថាក្រិក​ត្រៀម​ខ្លួន​ស្វាគមន៍​ភ្ញៀវទេសចរ​នារដូវក្តៅនេះ។ លោកបានអះអាងថា សកម្មភាពផ្សព្វផ្សាយរូបភាពទឹកដីក្រិក ដែលជា​ប្រទេស​មាន​​សុវត្ថិភាព​ចំពោះភ្ញៀវទេសរគឺជាប្រការដ៏សំខាន់។
 
សូមបញ្ជាក់​ដែរថា ចាប់តាំងពីថ្ងៃទី ១៥ ខែមិថុនា បណ្ដាជើងហោះហើរ​អន្តរជាតិ​ទៅកាន់​ក្រិកនឹង​ត្រូវបាន​តភ្ជាប់​ឡើង​វិញ ក្រោយរយៈពេល ៣ ខែត្រូវបិទដំណើរការផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top