ព័ត៌មាន

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងបើក “ស្តង់បៃតង - ការសន្សំសំចៃថាមពល” ចំនួន ២៥ កន្លែងនៅទូទាំងប្រទេស

នាយកដ្ឋាននវានុវត្តន៍ ការផ្លាស់ប្តូរបៃតង និងជំរុញឧស្សាហកម្ម - ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម កំពុងបើកដំណើរការកម្មវិធី “ស្តង់បៃតង - សន្សំសំចៃថាមពល” សម្រាប់ឆ្នាំ ២០២៦។
លោកស្រីង្វៀន ធី ឡឹមយ៉ាង ប្រធាននាយកដ្ឋាននវានុវត្តន៍ ការផ្លាស់ប្តូរបៃតង និងជំរុញឧស្សាហកម្ម - ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ឧទ្ទេសនាមអំពីស្តង់បៃតង។ រូបថត៖ Ba Toan/VOV

នេះគឺជាសកម្មភាព​ផ្សព្វផ្សាយ​ដោយ​តភ្ជាប់និង​ឆ្លង​បទ​ពិសោធន៍ដែលផ្តោតលើសហគមន៍ សហគ្រាស អ្នកចែកចាយ និងអ្នកប្រើប្រាស់ តាមនោះ នាំដំណោះស្រាយសន្សំសំចៃថាមពល​ឱ្យកាន់តែខិតជិតនឹងជីវភាពប្រចាំថ្ងៃ និងផលិតកម្ម។ យោងតាមផែនការ នៅឆ្នាំនេះ ស្តង់បៃតងចំនួន ២៥ កន្លែងនឹងត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នានៅតាម​ភូមិ​ភាគ​ទាំងបី ដោយប្រ​មូល​ផ្តុំ​នៅទីក្រុងធំៗដូចជា ទីក្រុងហាណូយ ទីក្រុងដាណាំង និងទីក្រុងហូជីមិញ។

នា​ព្រឹកថ្ងៃទី ២៤ ខែមិថុនា ស្តង់ដំបូង​គេ​ត្រូវបានបង្ហាញ​ខ្លួននៅឯពិព័រណ៍បច្ចេកវិទ្យាថាមពល និងបរិស្ថានអន្តរជាតិទីក្រុងហាណូយ ឆ្នាំ ២០២៦ (ENTECH HANOI ២០២៦)៕​


top