ព័ត៌មាន

ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាមលើកសរសើរ សិស្សថ្នាក់ វិទ្យាល័យដែលឈ្នះរង្វាន់ អូឡាំពិក


 ពិធីលើកសរសើរសិស្សថ្នាក់វិទ្យាល័យដែលឈ្នះរង្វាន់អូឡាំពិកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ២០១៨

 នាឆ្នាំ ២០១៨ វៀតណាមមានក្រុម សិស្សវិទ្យាល័យចំនួន ៧ ដោយមាន សិស្សចំនួន ៣៨ នាក់ ដែលបាន​ចូល​រួម​​សម័យ​ប្រឡង់អូឡាំពិ​កក្នុង​តំបន់និងអន្តរជាតិ។
 
លទ្ធផល​​គឺ បេក្ខជនទាំង ៣៨  នាក់គឺសុទ្ធតែឈ្នះមេដាយទាំងអស់ ក្នុងនោះ មាន មេដាយមាសចំនួន ១៣ គ្រៀង មេដាយ សំរឹទ្ធចំនួន ១៤ គ្រឿង និង មេដាយប្រាក់ចំនួន ១១ គ្រឿង។
 
 ដោយ​ទទួល​ស្គាល់នូវសមិទ្ធផលដែលក្រុមសិស្សទាំងអស់ទទួលបាននោះ នៅក្នុងពិធី​លើកសរសើរសិស្ស​ថ្នាក់វិទ្យា​ល័យ ដែល​ឈ្នះរង្វាន់អូឡាំពិកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ២​០១៨ យប់ថ្ងៃទី ១៩ ខែតុលានោះ ប្រធានគណកម្មាធិកា​រចលនាប្រជាជន លោកស្រី Truong Thi Mai ​បានសង្កត់ធ្ងន់ថា៖

“សមិទ្ធផល​របស់ប្អូនៗ​គឺមានតម្លៃសំខាន់ និងគួរឲ្យមោទនភាពណា​ស់។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​នេះ​គ្រាន់​តែ​ជាការ​ចាប់ផ្តើមនៃដំណើរទាក់ទងជាមួយវិទ្យាសាស្រ្ត របស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ ប្អូនៗគប្បី​បន្ត​ប្រើប្រាស់​ពេល​វេលាដ៏​មាន​តំលៃរបស់ខ្លួន ដើម្បីបន្តមហិច្ឆតា ការខិតខំប្រឹងប្រែងដែ​លគ្មានទីបញ្ចប់ ដើម្បីទទួលបា​ននូវ​ចំណេះ​​ដឹងជំនាញដើម្បីក្លាយទៅជាប្រជាពលរដ្ឋដែ​លមានប្រយោជន៍ រួមចំណែ​កដល់ការអភិវឌ្ឍ នៃ​ប្រទេស​ជាតិ និង​រួមចំណែកដល់វឌ្ឍនភាពនៃ​មនុស្សជាតិផង​ដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top