
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ក្នុងសន្និសីទ
(រូបថតៈ Thống Nhất/TTXVN)
នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ អញ្ជើញផ្តល់អនុសាសន៍សម្រាប់ការងារឆ្នាំ២០១៧របស់ក្រសួងហិរញ្ញវត្ថុ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការប្រមូលថវិការមជ្ឈឹមឆ្នាំ២០១៦ ដែលទទួលបានហួសការកំណត់ ៧,៨% នោះគឺបានសម្តែងការប្តេជ្ញាខ្ពស់របស់ផ្នែកហិរញ្ញវត្ថុ។ស្តីពីភារកិច្ចសម្រាប់ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“ក្នុងឆ្នាំ២០១៧នេះ ក្រសួងហិរញ្ញវត្ថុត្រូវអនុវត្តល្អនូវឧបករណ៍គោលនយោបាយសារពើព័ន្ធដើម្បីរក្សារឹងមាំស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិត្យល្អបំណុល សាធារណធានាលទ្ធភាពសងបំណុល ព្រមទាំងរួមចំណែកទទួលបានគោលដៅកំណើន ដែលបានដាក់ចេញ។នេះក៏ជាភារកិច្ចដែលនាយករដ្ឋមន្ត្រីប្រគល់ឲ្យក្រសួង ហិរញ្ញវត្ថុផង
ដែរ”។ ដើម្បីអនុវត្តល្អភារកិច្ចពោលខាងលើ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យផ្នែកហិរញ្ញវត្ថុត្រូវជ្រួតជ្រាបនូវសេចក្តីសម្រេចរបស់មជ្ឈឹមរបស់រដ្ឋសភា និងរដ្ឋាភិបាល ស្តីពីគោលនយោបាយដំណោះស្រាយសម្រាប់តុល្យភាពថវិការរដ្ឋ គ្រប់គ្រងបំណុលសាធារណៈ ដើម្បីធានាថាផ្នែកហិរញ្ញវត្ថុជាតិរឹងមាំ។ ក្រសួងហិរញ្ញវត្ថុក៏បានប្តេជ្ញាបញ្ជាណែនាំការប្រមូលថវិការរដ្ឋតាំងពីដើមឆ្នាំផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម