ព័ត៌មាន

ក្រសួងស្ថាប័ននិងតំបន់នានាត្រូវអនុវត្តន៍យ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ អនុវត្តន៍ប្រកបដោយប្រសិទ្ ធភាពនូវកម្មវិធីបង្ការនិងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ (២០២២-២០២៣) ក្រោមបាវចនានៃការបន្សាំដោយសុវត្ថិភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺប្រដោយប្រសិទ្ធភាព; ធានានូវផលិតកម្មនិងអាជីវកម្មប្រកបដោយសុវត្ថិភាព សម្របខ្លួនបានល្អទៅនឹងស្ថានភាពរាតត្បាត។

រូបថត៖ ទស្សាវដ្តីហិរញ្ញវត្ថុ

 

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទើបបានចុះហត្ថលេខាលើទូរលេខជាផ្លូវការនាថ្ងៃទី ១២ ខែកុម្ភៈ ដែលជំរុញឱ្យក្រសួងស្ថាប័នមុខងារពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំខេត្ត-ក្រុង ចំណុះមជ្ឈិម ឲ្យអនុវត្តន៍យ៉ាងខ្លាំងក្លានិងមានប្រសិទ្ធ ភាពនូវកម្មវិធីស្តារនិងអភិវឌ្ឍ ន៍សេដ្ឋកិច្ចសង្គម; ពន្លឿនការបើកចំណាយដើមទុនវិនិ យោគសាធារណៈ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ អនុវត្ត ន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ (២០២២ - ២០២៣) ក្រោមបាវចនានៃការបន្សាំដោយសុវត្ថិភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺប្រដោយប្រសិទ្ធភាព; ធានានូវផលិតកម្មនិងអាជីវកម្មប្រកបដោយសុវត្ថិភាព សម្របខ្លួនបានល្អទៅនឹងស្ថានភាពរាតត្បាត។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំអង្គភាពធ្វើសមកាលកម្មនិងមានភាពបត់បែននូវឧបករណ៍គោលនយោបាយរូបិយវត្ថុនិងសារពើពន្ធ ដើម្បីរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងគាំទ្រយ៉ាងសកម្មដល់ការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមជាមួយគ្នានោះ ជំរុញដំណើរការសម្រាប់កាត់បន្ថយ និងសម្រួលនីតិវិធីរដ្ឋបាល កែលំអរ បរិយាកាសវិនិយោគ និងអាជីវកម្ម; ជំរុញការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ដែលភ្ជាប់ជាមួយការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV វិទ្យុសំឡេងវៀតណាម​


top