ព័ត៌មាន

ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបើកដំណើរការ​មជ្ឈមណ្ឌលប្រតិបត្តិការ​សុវត្ថិភាព​សន្តិសុខ​បណ្តាញ​


ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបើកដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពសន្តិសុខបណ្តាញ
 

នាព្រឹកថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាន​និង​ទូរ​គមនា​គមន៍​បាន​រៀប​ចំពិធី​បង្ហាញ​មុខ “មូលដ្ឋានគ្រឹះផ្តល់សេវាកម្មនៃមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពសន្តិសុខបណ្តាញ (SOC)។
មូលដ្ឋាន​គ្រឹះផ្តល់សេវាកម្មនៃមជ្ឈ មណ្ឌលប្រតិបត្តិការសុវត្ថិភាព សន្តិសុខបណ្តាញ (SOC) បានបង្កើតឡើង ដើម្បី​បំពេញតាមតម្រូវការនៃការតភ្ជាប់និងចែករំលែកព័ត៌មាន រួមចំណែកដើម្បី​ធានា​សុវត្ថិភាព​និង​សន្តិសុខ​បណ្តាញសម្រាប់ដំណើរការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសជាតិ។ដោយហេតុនេះ បានជួយដល់ក្រសួង ស្ថាប័ននិង​មូលដ្ឋាននានា កាត់បន្ថយពេលវេលាឱ្យបាន ៩០% នៃបរិមាណ និងលាតត្រដាងនូវគំរូ “ស្រទាប់ ៤”  ក៏ដូច​ជា ជ្រើសរើសយកមូលដ្ឋានគ្រឹះផ្តល់សេវាកម្ម SOC ដើម្បីបំពេញតាមតម្រូវការនៃការតភ្ជាប់និងចែក រំលែក​ព័ត៌មាន។

អនុរដ្ឋមន្រ្តី​ក្រសួងព័ត៌មាននិងទូរគមនាគមន៍ លោក Nguyen Thanh Hung បានមានប្រសាសន៍ថា វៀត ណាមកំពុង​ចូលទៅក្នុងដំណើរការនៃការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ច​ឌីជីថល​និង​សង្គម​ឌីជីថល។ ហេតុដូច្នេះសុវត្ថិភាពនិងសន្តិសុខបណ្តាញគឺជាលក្ខខណ្ឌមូលដ្ឋាន ដែលជាកត្តា​សំខាន់និង​មិន​អាច​ផ្តាច់ចេញពីគ្នាបានឡើយ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top