ព័ត៌មាន

ក្រសួងនគរបាលវៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ

ក្រសួងនគរបាលវៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងនគរបាលចិន លោក Fu Zhenghua ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអបអរសាទរដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់គណៈ​ប្រតិភូក្រសួងនគរបាលចិននិងពិភាក្សាអំពីបញ្ហាទាក់ទិននានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូច​​គ្នា។ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ក្រសួងនគរបាលចិន លោក FuZhenghua បានជូនដំណឹងចំពោះឧបនាយករដ្ឋមន្ត្រីអំពីលទ្ធផលនៃជំនួបធ្វើការជាមួយក្រសួងនគរបាលវៀតណាមផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top