ព័ត៌មាន

ក្រសួងការពារប្រទេសវៀតណាមលើកតម្កើងនាយទាហាននិងយុទ្ធជនចំពោះកិច្ចខិតខំប្រឹងប្រែងជំនេះពុះពារលើផលវិបាកនៃការរញ្ជួយដីនៅវេណេស៊ុយអេឡា

នាថ្ងៃទី៣ ខែកក្កដា នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានផ្ញើលិខិតលើកតម្កើងនាយទាហាន និងយុទ្ធជនជំនាញដែលបានចូលរួមក្នុងការជំនះពុះពារលើផលវិបាកនៃការរញ្ជួយដីនៅថ្ងៃទី២៤ ខែមិថុនា នៅវេណេស៊ុយអេឡា។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដោយគណៈប្រតិភូវៀតណាម។ រូបថត៖VNA

លិខិតបានបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេសបានសម្រេចចិត្តបញ្ជូននាយទាហាន និងយុទ្ធជនជំនាញចំនួន ៨២ នាក់ រួមជាមួយឧបករណ៍ សម្ភារៈ និងឆ្កែហិតក្លិន ទៅជួយប្រទេសវេណេស៊ុយអេឡាក្នុងការជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី។ យុទ្ធជនទាំងនេះបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដោយ ជួយសង្គ្រោះជនរងគ្រោះរាប់សិបនាក់ពីតំបន់ដួលរលំ និងប្រគល់ជូនទៅអាជ្ញាធរមានសមត្ថកិច្ចរបស់ វេណេស៊ុយអេឡា; ជាមួយគ្នានោះ ក្រុមក៏បានសកម្ម​ជួយដល់ផ្នែកវេជ្ជសាស្រ្តនៅនឹងកន្លែង ដោយធានាសុវត្ថិភាពពេញលេញ។ លទ្ធផលនេះបង្ហាញយ៉ាងស៊ីជម្រៅអំពីស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិវៀតណាម និងគុណសម្បត្តិដ៏ខ្ពង់ខ្ពស់នៃ “កងទ័ពលោកអ៊ំហូ” នៅលើឆាកអន្តរជាតិ ៕


top