ព័ត៌មាន

ក្រសួងការបរទេសអាល្លឺម៉ង់កត់ត្រាការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម

នាថ្ងៃទី ១៤ មេសា ក្រសួងការបរទេសអាល្លឺម៉ង់បានកត់ត្រានិងកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរអាល្លឺម៉ង់-វៀតណាមក្នុងកំឡុងពេលមានវិបត្តិជំងឺរាតត្បាតសកល COVID-19 ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក  To Anh Dung បានប្រគល់សម្ភារៈបរិក្ខាពេទ្យដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលនិងប្រជាជនអាល្លឺម៉ង់កាលពីថ្ងៃទី ៧ ខែមេសា (ប្រភព៖ Baoquocte)


ក្នុងសេចក្តីជូនដំណឹងមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញហ្វេសប៊ុក ក្រសួងការបរទេសអាល្លឺម៉ង់បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះទង្វើដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលវៀតណាមនិយាយរួម និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសអាល្លឺម៉ង់និយាយដោយឡែកក្នុងការខិតខំប្រឹងប្រែងជួយឧបត្ថម្ភ អាល្លឺម៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19។
 

ជាក់ស្តែង  រដ្ឋាភិបាលវៀតណាមបានប្រគល់ម៉ាស់វេជ្ជសាស្ត្រដល់រដ្ឋាភិបាលអាល្លឺម៉ង់ចំនួន ១១០,០០០ សន្លឹក ដើម្បីជួយបំពាក់ដល់ក្រុមគ្រូពេទ្យនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជមំងឺរាតត្បាត។ រួមជាមួយអាឡឺម៉ង់ បណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺឆ្លងដ៏គ្រោះថ្នាក់នេះ ដូចជាបារាំង អង់គ្លេស អ៊ីតាលីនិងអេស្ប៉ាក៏ទទួលបានម៉ាស់វេជ្ជសាស្រ្តស្រដៀងគ្នាផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 


top