ព័ត៌មាន

ក្រសួងការបរទេសវៀតណាមរៀបចំសន្និសីទកាសែតប្រចាំខែឧសភា


ក្រសួងការបរទេសវៀតណាមរៀបចំសន្និសីទកាសែតប្រចាំខែឧសភា

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០១៧ នៅសន្និសីទកាសែតប្រចាំខែរបស់ ក្រសួងការបរទេសវៀតណាម អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសវៀតណាម លោកស្រី Le Thu Hang បានអះអាងថា៖ គ្មាន​ព័ត៌មានណា​មួយអំពី​ការ​ដែល ​មានជនរង​គ្រោះជាប្រជាពលរដ្ឋ​វៀតណាម​ក្នុងការវាយ​ប្រហារដោយ​គ្រាប់បែក​នៅ​អង់គ្លេស​ក៏ដូចជា​នៅ​រដ្ឋធានី​ Jakarta ឥណ្ឌូណេស៊ី​ទេ។
 
«យើងខ្ញុំបានធ្វើបច្ចុប្បន្នកម្មព័ត៌មានអំពីការផ្ទុះគ្រាប់បែកនៅទីក្រុង Manchester របស់អង់គ្លេស ហើយ​រហូត​មកដល់​ពេលនេះ គ្មានព័ត៌មានថ្មីណា មួយអំពីជន​រងគ្រោះ​ជាប្រជាពល​រដ្ឋវៀតណាម​នៅបណ្ដា​រឿងហេតុ​ពោល​ខាង​លើទេ។ ទាក់ទិនដល់ការផ្ទុះគ្រាប់បែកថ្មីបំផុតនៅទីក្រុង Jakarta (ឥណ្ឌូណេស៊ី) ឬនៅហ្វីលីពីន តាម​បណ្ដា​ស្ថាប័ន​​តំណាងរបស់វៀតណាមប្រចាំនៅទីនេះក៏បាន ជូនដំណឹងថា៖ គ្មានព័ត៌មាន​ណាមួយ​ឡើយ​ស្តីអំពី​មហន្តរាយ​របស់ប្រជាពល រដ្ឋវៀតណាមទេ។ ដោយមានការទទួលខុសត្រូវជាស្ថាប័នការពារប្រជាពលរដ្ឋ ក្រសួង​ការបរទេស​វៀត​ណាមបានបញ្ជាណែនាំស្ថាប័នតំណាងការទូតរបស់ វៀតណាម​ប្រចាំនៅ​បណ្ដាប្រទេស​ពោលខាងលើធ្វើបច្ចុប្បន្នកម្មស្ថានភាព ហើយ ជូនដំណឹងឲ្យ​ក្រសួងការបរទេស​វៀតណាមក្នុង​ពេលដែលមាន​ព័ត៌មាន​ថ្មីបំ​ផុត។»

​ទាក់ទិនដល់អង្គជំនុំជំរះ  Doan Thi Huong នាថ្ងៃទី៣០ ខែឧសភា ខាងមុខ អ្នកនាពាក្យក្រសួងការ​បរទេស​វៀតណាម​ លោកស្រី Le Thu Hang បានជូន ដំណឹងថា៖ តំណាង​របស់ស្ថាន​ទូតវៀតណាម​ប្រចាំនៅម៉ាឡេស៊ី​និងមេធាវី​របស់ មុខសញ្ញា Doan Thi Huong បានទៅសាកសួរសុខទុក្ខដើម្បីលើកទឹកចិត្តស្មារតី ហើយត្រៀម​រៀបចំថែម​ទៀតសំរាប់សាវនការខាងមុខនេះ៕ 

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top