
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
ក្នុងសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីអំពីបញ្ហាដែលបានសារព័ត៌មានយកចិត្តទុកដាក់ជាច្រើន។ ទាក់ទិនដល់ការដែលជនវៀតណាមកំពុងជាប់គាំងនៅក្នុងការឆេះភ្លើងនៅតៃវ៉ាន់ (ចិន) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានអោយដឹងថា៖ ខុទ្ទកាល័យសេដ្ឋកិច្ចនិងវប្បធម៌វៀតណាមប្រចាំនៅតៃវ៉ាន់ បន្តក្តាប់ជាប់ស្ថានភាពនៅទីនេះ ហើយរួមសហការជាមួយស្ថាប័នទាក់ទិននានា ដើម្បីស្វែងរក ជួយសង្គ្រោះ និងធ្វើបច្ចុប្បន្នកម្មព័ត៌មានស្ដីអំពីពលករវៀតណាម នៅទីនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម