ព័ត៌មាន

ក្រសួងការបរទេសវៀតណាម ជួបសំណេះសំណាលជាមួយសារព័ត៌មានបរទេស

អញ្ជើញចែករំលែកអំពីវិស័យការទូតឆ្នាំ ២០២២ អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ជាមួយនឹងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ វិស័យកិច្ចការបរទេសបានរួមចំណែកជាច្រើនចំពោះសមិទ្ធិផលគោលនយោបាយការបរទេសរួមរបស់វៀតណាម។
    អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang និងឯកអគ្គរដ្ឋទូត ប្រធានការិយាល័យតំណាងនៅក្នុងពិធី

នាថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានធ្វើជាអធិបតីនៃពីធីជួបសំណេះសំណាលជាមួយភ្ញៀវកិត្តយកជាអ្នកសារព័ត៌មានអន្តរជាតិមានទីស្នាក់ការប្រចាំនៅវៀតណាម ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងសារព័ត៌មាន និងបុគ្គលិកទទួលបន្ទុកសារព័ត៌មាននៃទីភ្នាក់ងារតំណាងបរទេសនៅវៀតណាម។

អញ្ជើញចែករំលែកអំពីវិស័យការទូតឆ្នាំ ២០២២ អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ជាមួយនឹងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ វិស័យកិច្ចការបរទេសបានរួមចំណែកជាច្រើនចំពោះសមិទ្ធិផលគោលនយោបាយការបរទេសរួមរបស់វៀតណាម។ ជាពិសេស ការទូតវ៉ាក់សាំងបានទទួលជោគជ័យលើសពីការរំពឹងទុក រួមចំណែកជួយវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំមួយដែលមានអត្រាគ្របដណ្តប់លើវ៉ាក់សាំងខ្ពស់បំផុត នៅទូទាំងពិភពលោក។ ក្រសួងការបរទេសរក្សាការផ្ដល់ព័ត៌មានជាបន្តបន្ទាប់ និងជាប្រចាំដល់អ្នកសារព័ត៌មានអន្តរជាតិ; រៀបចំដំណើរទស្សនកិច្ចនៅតាមមូលដ្ឋានវៀតណាមដោយជោគជ័យសម្រាប់អ្នកសារព័ត៌មាននិងមន្ត្រីសារព័ត៌មាននៃស្ថាប័នតំណាងបរទេសនៅវៀតណាម រួមចំណែកផ្សព្វផ្សាយរូបភាពវៀតណាមដល់មិត្តភក្តិអន្តរជាតិ៕


top