ព័ត៌មាន

ក្រសួងការបរទេសបានជូនដំណឹងអំពីសមាជិកនាវិកវៀតណាមត្រូវបានវាយប្រហារនៅសមុទ្រក្រហម

នៅលើកប៉ាល់ True Confidence ដែលត្រូវបានវាយប្រហារ មានសមាជិកនាវិកវៀតណាម ៤ នាក់ ក្នុងនោះមានសមាជិកនាវិក ១ នាក់បានស្លាប់ និងសមាជិកនាវិក ៣ នាក់ទៀតមានសុខភាពធម្មតា។

នា​ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៤ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងព័ត៌មានអំពីសមាជិកនាវិកវៀតណាមនៅលើកប៉ាល់ True Confidence ដែលត្រូវបានវាយប្រហារនៅលើសមុទ្រ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យ​ដឹងថា នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រសួងការបរទេសបានដឹកនាំស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត និងនៅយេម៉ែន សម្របសម្រួល​ជាមួយស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និង​នៅ Djibouti ដើម្បីទាក់ទងជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ នៅប្រទេស​សាមី និងស្នើ​ផ្គត់​ផ្គង់ព័ត៌មានអំពីស្ថានភាពពលរដ្ឋវៀតណាម នៅលើកបាល់នេះ។ តាម​ព័ត៌មាន​បឋម ​មានសមាជិក​នាវិក​ជនជាតិ​វៀតណាម ​៤ ​នាក់​ នៅលើ​កបាល់នេះ ក្នុង​នោះមានសមាជិក​នាវិក​ ១​ នាក់​បាន​ស្លាប់ និង​សមជិកនាវិក ​៣ ​នាក់​មាន​សុខភាព​ធម្មតា ។ ស្ថាប័ន​តំណាងវៀតណាមនឹងទាក់ទងជាមួយស្ថាប័ន​មាន​សមត្ថកិច្ច​ នៅ​ប្រទេសសាមី ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រជាពលរដ្ឋ និងរៀបចំពិធីបុណ្យ​សពសម្រាប់សមាជិកនាវិកដែលបានស្លាប់ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ VNA

ទន្ទឹមនឹងនេះ ក្រសួងការបរទេសបានសម្របសម្រួលជាមួយស្ថាប័ន​មាន​សមត្ថកិច្ចក្នុងប្រទេស ដើម្បីធ្វើការជាមួយក្រុមហ៊ុនបញ្ជូនសមាជិកនាវិក ដើម្បីអនុវត្តវិធានការការពារចាំបាច់។ វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើវាយប្រហារ និងអមនុស្សធម៌លើជនស៊ីវិលស្លូតត្រង់ និងមធ្យោបាយធ្វើ​ដំណើរស៊ីវិលនៅលើផ្លូវសមុទ្រអន្តរជាតិ។ យើងស្នើឱ្យភាគីពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំង និងធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពលើផ្លូវសមុទ្រអន្តរជាតិ ដោយផ្អែក​ទៅ​លើ​​ច្បាប់​អន្តរជាតិ


top