ព័ត៌មាន

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តីលោក Tran Luu Quang បានជួបធ្វើការជាមួយក្រសួងការបរទេសស្តីពីការអនុវត្តកិច្ចការបរទេសនៅឆ្នាំ ២០២៣ ។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ធ្វើការជាមួយក្រសួងការបរទេស។ រូបថត៖ VGP/Hai Minh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានសង្កត់ធ្ងន់ថា ពិភពលោកនឹងបន្តឆ្លងកាត់បម្រែបម្រួលដ៏ជ្រាលជ្រៅ និងស្មុគស្មាញ; ប៉ុន្តែ ជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការលំបាក និងបញ្ហាប្រឈម ក៏មានឱកាស និងអំណោយផលជាច្រើន ផងដែរ។ ក្រសួងការបរទេសត្រូវម្ចាស់ការនិងសកម្មថែមទៀត ធ្វើជាសេនាធិការឱ្យបានទាន់ពេលវេលាដល់បក្សនិងរដ្ឋ នូវគោលការណ៍ គោលនយោបាយវិធានការនិងជំហានកិច្ចការបរទេសសមស្រប ដើម្បីឆ្លៀតយកឱកាសបម្រើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសជាតិនិងការពារមាតុភូមិ។

ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្រសួងការបរទេសត្រូវបន្តពង្រីកយ៉ាងខ្លាំងនូវតួនាទីឈានមុខគេរបស់ខ្លួនក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចកិច្ចការបរទេស ដែលក្នុងនោះការថែរក្សាសន្តិភាព និងស្ថិរភាពគឺជាភារកិច្ចសំខាន់និងទៀងទាត់; បម្រើការអភិវឌ្ឍប្រទេសគឺជាភារកិច្ចស្នូល; លើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិគឺជាភារកិច្ចសំខាន់។ ក្រសួងក៏ត្រូវផ្តោតលើការអនុវត្តកម្មវិធីកិច្ចការបរទេសគ្រប់ជាន់ថ្នាក់ឱ្យបានល្អ បន្តធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព; ពង្រឹងថែមទៀតនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព និងអភិវឌ្ឍន៍; ឆ្លៀតយកជាអតិបរមានូវកត្តាអន្តរជាតិអំណោយផល ធនធានពីខាងក្រៅ និងកិច្ចព្រមព្រៀងអន្តរជាតិដែលបានចុះហត្ថលេខាដើម្បីបម្រើការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពប្រទេសជាតិ។ ទន្ទឹមនឹងនោះ បន្តពង្រីកតួនាទី រួមចំណែកយ៉ាងសកម្ម និងចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងវេទិកា និងយន្តការពហុភាគីសំខាន់ៗ តាមនោះលើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិថែមទៀត៕


top