ឆ្នាំនេះ បន្តជាឆ្នាំដ៏មមាញឹកនៃវិស័យកិច្ចការបរទេសវៀតណាម ហើយជាឆ្នាំកន្លឹះសម្រាប់វៀតណាមអនុវត្តន៍រាលគោលដៅកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣។
ក្រសួងការបរទេសជួបសំណេះសំណាលជាមួយស្ថាប័នតំណាង និងសារព័ត៌មានបរទេសប្រចាំនៅវៀតណាមក្នុងឱកាសឆ្នាំថ្មី។ រូបថត៖ ក្រសួងការបរទេស
នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការបរទេសជាមួយស្ថាប័នតំណាងបរទេស
និងទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំនៅវៀតណាម។
អញ្ជើញថ្លែងមតិនៅទីនេះ
អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានវាយតម្លៃថា ឆ្នាំនេះ
បន្តជាឆ្នាំដ៏មមាញឹកនៃវិស័យកិច្ចការបរទេសវៀតណាម
ហើយជាឆ្នាំកន្លឹះសម្រាប់វៀតណាមអនុវត្តន៍រាលគោលដៅកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣។
វៀតណាមមានគោលបំណងបន្តទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់របស់ស្ថាប័នតំណាងបរទេស
និងការិយាល័យសារព័ត៌មានបរទេសប្រចាំនៅវៀតណាមនាពេលខាងមុខ។
លោកស្រីអនុរដ្ឋមន្ត្រី
Le
Thi Thu Hang និងប្រតិភូបានផ្ញើសារអបអរសាទរដ៏ល្អប្រសើរបំផុត និងបង្ហាញពីក្ដីរំពឹងអំពីឆ្នាំ
២០២៤ ដែលពោរពេញទៅដោយកម្លាំងពលំ សន្តិភាព អភិវឌ្ឍន៍ វិបុលភាព សន្តិភាព
ចំពោះប្រទេសនីមួយៗ និងពិភពលោកទាំងមូលផងដែរ៕