· នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា នៅផ្លូវថ្មើរជើងបឹងហ្វាងគីម មនុស្សជាង ១.០០០ នាក់ បានចូលរួមដង្ហែអាវផាយ ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចររដ្ឋធានី និងអន្តរជាតិជាច្រើន។ រូបថត៖ កុងដាត/VNP
· ការដង្ហែអាវផាយ បានប្រព្រឹត្តទៅនៅផ្លូវថ្មើរជើងបឹងហ្វាងគីម។ រូបថត៖ កុងដាត/VNP
· · ការដង្ហែអាវផាយ បានប្រព្រឹត្តទៅនៅផ្លូវថ្មើរជើងបឹងហ្វាងគីម។ រូបថត៖ កុងដាត/VNP
· ការដង្ហែអាវផាយ បានប្រព្រឹត្តទៅនៅផ្លូវថ្មើរជើងបឹងហ្វាងគីម។ រូបថត៖ ផឿងញី/VNP
· ការដង្ហែអាវផាយ បានប្រព្រឹត្តទៅនៅផ្លូវថ្មើរជើងបឹងហ្វាងគីម។ រូបថត៖ ផឿងញី/VNP
ព្រឹត្តិការណ៍បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា កម្មវិធីបានកម្លាយផ្លូវថ្មើរជើង បឹងហ្វាងគីម (Hoan Kiem) ទៅជាឆាកវប្បធម៌នៅក្រៅលំហអាកាស ទីកន្លែងដែលលំហូរមនុស្ស និងពណ៌អាវបានសម្របចូលផ្នត់ជីវិតនៃរដ្ឋធានី។ នេះក៏ជាចំណុចលេចធ្លោចុងក្រោយ នៃ "ពិធីបុណ្យទេសចរណ៍អាវផាយហាណូយ២០២៥" ជាទីកន្លែងដែលអាវផាយ បានលើកតម្កើងជានិមិត្តរូបនៃអត្តសញ្ញាណវៀតណាម និងជាស្ពាននាំភ្ញៀវទេសចរឱ្យកាន់តែជិតស្និទ្ធ ជាមួយសម្រស់ដ៏ស្រស់បំព្រងនៃវប្បធម៌វៀតណាម។
យោងតាមលោកង្វៀន ត្រឹនក្វាង (Nguyen Tran Quang) អនុប្រធានមន្ទីរទេសចរណ៍ហាណូយ បានឱ្យដឹងថា ពិធីបុណ្យឆ្នាំនេះក្រោមប្រធានបទ "អាវផាយហាណូយ - បញ្ចេញពន្លឺនៃបេតិកភណ្ឌ" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅសារមន្ទីរហាណូយ មុនពេលបិទបញ្ចប់ដោយកម្មវិធីក្បួនដង្ហែ តាម ដងផ្លូវជុំវិញបឹង។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំសិល្បករ សហគមន៍ និងប្រជាជនជាច្រើនឱ្យចូលរួម ក្នុងនោះមានភូមិសិប្បកម្មត្រាច់សា (Trach Xa) - ជាទីកន្លែងរក្សានូវសិល្បៈកាត់ដេរអាវផាយ ក្រុមសម្លៀកបំពាក់វៀតណាម "បាច់ហ័រប៊ូហាញ - Bach Hoa Bo Hanh" សង្កាត់ហ្វាងគីម (Hoan Kiem) និងក្លឹបបេតិកភណ្ឌអាវផាយវៀតណាម ទីក្រុងហាណូយជាដើម។
ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ។ រូបថត៖ ខាញ់ឡុង/VNP
ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ។ រូបថត៖ ខាញ់ឡុង/VNP
ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ។ រូបថត៖ ផឿងញី/VNP
ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ។ រូបថត៖ ខាញ់ឡុង/VNP
ប្រជាជនរដ្ឋធានី និងភ្ញៀវអន្តរជាតិឈរយ៉ាងកកកុញ នៅលើផ្លូវថ្មើរជើងបឹង ហ្វាងគីម ដើម្បីទស្សនាក្បួនដង្ហែអាវផាយ។ រូបថត៖ ផឿងញី/VNP
ក្បួនដង្ហែឆ្លងកាត់បឹងហ្វាងគីម និងទីលានដុងគិញងៀធុក (Dong Kinh Nghia Thuc) ដោយបន្សល់ទុកនូវសម្រស់ពណ៌ស្រស់ស្អាត ស្រទន់ នៅកណ្ដាលទីក្រុងបុរាណ។ ក្រុមនីមួយៗ បានបង្ហាញម៉ូដសម្លៀកបំពាក់ ដែលដិតដាមស្លាក់ស្នាមនៃសម័យកាលប្រវត្តិសាស្ត្រនីមួយៗ៖ អាវងូធឹន (Ngu Than) (អាវប្រាំផ្ទាំង) អាវទឺធឹន (Tu Than) (អាវបួនផ្ទាំង) សម្លៀកបំពាក់បុរាណសម័យ Le - Nguyen រហូតដល់ម៉ូដអាវផាយសម័យទំនើប ដែលបំពាក់ស្មារតីនៃការធ្វើសមាហរណកម្ម។ ស្បៃអាវផាយនីមួយៗ ប្រៀបដូចជា "ផ្ទាំងអនុស្សាវរីយ៍ផ្តិតលើស្បៃ" ដែលនិទានរឿងអំពីភាពរឹងមាំ ការច្នៃប្រតិដ្ឋ និងថាមពលរស់រវើកនៃវប្បធម៌វៀតណាម។
ទិវាបុណ្យសម្លៀកបំពាក់វៀតណាម “បាច់ហ្វ័រប៊ូហាញ - Bach Hoa Bo Hanh”។ រូបថត៖ ផឿងញី/VNP
· ពិធីដង្ហែគ្រូដើមនៃមុខរបរកាត់ដេរត្រាច់សា (Trach Xa)។ រូបថត៖ ផឿងញី/VNP
· ក្រុមរបាំបង្កើតបរិយាកាសយ៉ាងគគ្រឹកគគ្រេង សម្រាប់ក្បួនដង្ហែ។ រូបថត៖ កុងដាត/VNP
· នៅក្នុងក្បួនដង្ហែ មានវត្តមានសម្លៀកបំពាក់របស់បងប្អូនជនជាតិជាច្រើន។ រូបថត៖ កុងដាត/VNP
សម្រស់ដ៏ស្រស់ត្រកាលក្នុងសម្លៀកបំពាក់អាវផាយ ក្នុងកម្មវិធីដង្ហែអាវផាយទេសចរណ៍ហាណូយ ២០២៥។ រូបថត៖ ផឿងញី/VNP
តាមរយៈសកម្មភាពនេះ វិស័យទេសចរណ៍ហាណូយ មិនត្រឹមតែមានបំណងលើកតម្កើងអាវផាយប៉ុណ្ណោះទេ ថែមទាំងបំផុសស្មារតីមោទនភាពជាតិ ផ្សារភ្ជាប់តម្លៃប្រពៃណីជាមួយនឹងការអភិវឌ្ឍទេសចរណ៍ចីរភាពទៀតផង។ លោក ង្វៀន ត្រឹនក្វាង (Nguyen Tran Quang) បានឱ្យដឹងថា វិស័យទេសចរណ៍រំពឹងថា អាវផាយនឹងក្លាយជា "ទូតទេសចរណ៍" នាំយករូបភាពនៃទីក្រុងហាណូយមួយដែល "សុវត្ថិភាព - មិត្តភាព - គុណភាព - ទាក់ទាញ" ឱ្យកាន់តែជិតស្និទ្ធជាមួយមិត្តភក្តិអន្តរជាតិ៕
អត្ថបទ៖ ខាញ់ឡុង រូបថត៖ ខាញ់ឡុង កុងដាត និងផឿងញី
ប្រែសម្រួល៖ រីកើង