ជាក្បាច់គុនចម្រុះបច្ចេកទេសការពារខ្លួន ក្នុងសិល្បៈក្បាច់គុនបុរាណរបស់ជនជាតិវៀតណាម គួបផ្សំនឹងវេជ្ជសាស្រ្តលើកកម្ពស់សុខភាព ក្បាច់គុនឡាកវៀត (Lac Viet) បានក្លាយជាបក្សគុនស្មារតីមួយ នៃជនជាតិវៀតណាម នៅជិតបីទសវត្សរ៍កន្លងមក បានអង្គការ UNESCO គាំទ្រជាចរន្តក្បាច់គុនវប្បធម៌វៀតណាម ត្រូវការបន្តស្នងទៅជំនាន់ក្រោយ។
នៅវៀតណាមមានច្រើនបក្សគុនក្បាច់ឡាកវៀត (Lac Viet) ជាបក្សគុននាំមុខជ្រើសយកភាពប្រណិតនៃវេជ្ជសាស្រ្តក្បាច់គុនបុរាណ ដោយមានក្បាច់គុនដៃចំនួន៥០មេ និងហាត់ត្រាប់តាមការវាយប្រហារនៃសព្វសត្វ ក្បាច់គុនប្រើអាវុធដូចជា៖ ទួន កាំបិតធំ ដំបងខ្សែ កាំបិត...។ល។ ទន្ទឹមនោះ បក្សគុននៅមានក្បាច់គុន ក្បាច់វាយប្រហារមួយទាល់នឹងមួយកម្រិតជំនាញ និងវិធីហាត់ធាតុខ្យល់ពិសេសរួមផ្សំនឹងវេជ្ជសាស្រ្ត។
ចំពោះអ្នកទើបចូលធ្វើជាសិស្ស នឹងបានហាត់ក្បាច់គុនសម្រាប់ដៃ ជើង និងជះត្រឡប់ដាច់ដោយឡែក...។ល។ ក្រោយបីខែហាត់ តែងសម្រេចបានកម្រិតនិងសមត្ថភាពជាក់ស្តែង។ អ្នកមានរាងកាយ សុខភាពមាំពូកែផ្សេងគ្នា សុទ្ធតែអាចហាត់តាមកម្លាំងខ្លួនមាន។ តម្រូវការការងារ មុខរបរផ្សេងគ្នា តែងមានរបបហាត់សមស្រប ដើម្បីការសិក្សាមានប្រយោជន៍ចំពោះស្ថានភាពរស់នៅ និងសកម្មភាពជាក់ស្តែងរបស់មនុស្សម្នាក់ៗ។
បើប្រៀបនឹងបក្សគុនដទៃ ក្បាច់គុនឡាកវៀត (Lac Viet) មានការអនុវត្តជាក់ស្តែង វាយរហ័ស មាំទាំ វាយចំកន្លែងគ្រោះថ្នាក់របស់ដៃគូ បញ្ចេញស្នៀតភ្លាមដកហូតស្នៀតមកភ្លាមយ៉ាងរហ័សដូចរន្ទះ មិនបន្សល់ទុកភាពកម្សោយសម្រាប់ដៃគូវាយបកចំមកលើខ្លួនឯង។ ស្នៀតមុននិងស្នៀតក្រោយតែងគាំពារយ៉ាងរស់រវើក។ ប្រព័ន្ធហាត់គុនតាមក្បួនខ្នាតនៃបក្សគុន បង្កប់លក្ខណៈវិទ្យាសាស្រ្តខ្ពស់ មានឥទ្ធិពលល្អ មិនត្រឹនតែលើកកម្ពស់សុខភាពនៅទាំងឥទ្ធិពលសកម្មដល់ចិត្តសាស្រ្តអ្នកហាត់។