ភ្ញៀវអញ្ជើញរបស់សិក្ខាសាលា អញ្ជើញទៅទស្សនាបញ្ជរឧទ្ទេសនាមផលិតផល ក្នុងសិក្ខាសាលា។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៅលើភូមិសាស្រ្តទីក្រុងមានមូលដ្ឋានផលិតកម្ម អាជីវកម្មកសិផល រុក្ខផល និងជលផលចំនួន ១៤.០៣៣។ សហគ្រាសចំនួន៩០៦ ដែលផលិតអាជីវកម្ម កសិផល និងជល ក្នុងនោះសហគ្រាសដឹកនាំដោយនារីធ្វើជាម្ចាស់ មានប្រមាណ៤០%។ សហករណ៍ និង ក្រុមអាជីវកម្មឯកជនមានជាង១.៦៥០ ធ្វើការច្នៃបឋម កែច្នៃ និងរក្សាទុកកសិផល។
បញ្ជរឧទ្ទេសនាមផលិតផល របស់ក្រុមហ៊ុនកែច្នៃស្បៀងអាហរស្អាតទឺតឹម។
ប្រព័ន្ធជាច្រើនបានរៀបចំដោយគ្មានចន្លោះ ចាប់តាំងពីផ្នែកផលិតកម្ម រហូតដល់ផ្នែកចែកចាយប្រើប្រាស់ផលិតផល បង្កើតបានជាពាណិជ្ជសញ្ញាទំនុកចិត្ត នៅលើទីផ្សារដូចជា៖ សហករណ៍ហ្វាងឡុង សាច់ជ្រូក Oganic Green ពងមាន់ក្រុមហ៊ុនភាគហ៊ុនតៀនវៀន ផ្សិតក្រុមហ៊ុនគីណូកូថាញកាវ។ល។ តូបលក់ផលិតផលតែ ក្នុងប្រព័ន្ធតភ្ជាប់ការប្រើប្រាស់ផលិតផលនៅហាណូយ ក្រៅសិក្ខាសាលា។
ក្នុង៦ខែដើមឆ្នាំ២០២៣ អង្គភាពនានារបស់មន្ទីរបានសហការរៀបចំចំនួន៥៨ សន្និសីទ សិក្ខាសាលា ថ្នាក់ឃោសនា ហ្វឹកហាត់ចំណេះដឹងអំពីគុណភាពសម្ភារ និងសុវត្ថិភាពស្បៀងអាហារកសិផល ជាមួយនឹងនោះមានមនុស្សចូលរួមជាង៥.៦០០នាក់។ បណ្តាអង្គភាពរបស់មន្ទីរ ក៏បានបង្កើនការងារសហការជាមួយសមាគមនារីផ្លាស់ប្តូរថ្មី និងពិពិធូបនីយកម្មសកម្មភាពឃោសនា។ ផ្សព្វផ្សាយចំណេះដឹងស្គាល់អាហារសុវត្ថិភាព។ ណែនាំកែច្នៃ រក្សា និងប្រើប្រាស់ស្បៀងអាហារសុវត្ថិភាព។ល។ ផលិតផលមួយចំនួននៅបញ្ជរតាំង។
នៅសិក្ខាសាលា គណៈប្រតិភូបានចែករំលែកព័ត៌មានមានប្រយោជន៍ អំពីការងារធានាសុវត្ថិភាពស្បៀងអាហារក្នុងការផលិតកម្ម អាជីវកម្មកសិផល រុក្ខផល និងជលផល នៅលើភូមិសាស្រ្តទីក្រុង។ ដំណោះស្រាយបង្កើនការងារធានាសុវត្ថិភាពស្បៀងអាហារក្នុងការផលិតកម្ម អាជីវកម្មកសិផល រុក្ខផល និងជលផល។ ស្ថានការតួនាទីរបស់សមាគមនារីចូលរួមឃោសនា ចលនាផលិកម្ម អាជីវកម្ម ប្រើប្រាស់កសិផលសុវត្ថិភាព។ លើមូលដ្ឋាននោះ ក៏ស្នើឱ្យមានដំណោះស្រាយនៅពេលវេលាខាងមុខ។ល។