ព័ត៌មាន

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២២ ការនាំចេញជលផលបានកើនឡើងជាង ៤៤,៥5% បើ​ប្រៀប​ធៀបនឹងរយៈពេលដូចគ្នាកាល​ពី​ឆ្នាំ ២០២១

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៣០ និងថ្ងៃទី ៣១ ខែឧសភា នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានសម្របសម្រួលជាមួយស្ថាប័នពាណិជ្ជកម្ម - ស្ថានទូតវៀតណាមប្រចាំនៅប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រៀបចំសន្និសីទពាណិជ្ជកម្ម តាមអនឡាញ ស្តីពីជលផលវៀតណាមជាមួយទីផ្សារ RCEP ឆ្នាំ២០២២ ។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២២ ការនាំចេញជលផលបានកើនឡើងជាង ៤៤,៥5% បើ​ប្រៀប​ធៀបនឹងរយៈពេលដូចគ្នាកាល​ពី​ឆ្នាំ ២០២១

  កែច្នៃបង្គាកកសម្រាប់ការនាំចេញ។ (ប្រភព៖ VOV)  
 
ក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទនេះ អ្នកជំនាញ អ្នកនាំចូល និងតំណាងស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសជាសមាជិក RCEP មួយចំនួន (ចិន ជប៉ុន អូស្ត្រាលី) បានឧទ្ទេសនាមអំពីសក្តានុពល តម្រូវការ និងកាលានុវត្តភាពរបស់ផលិតផលជលផលវៀតណាមចំពោះទីផ្សារ RCEP។ បន្ទាប់ពីសម័យប្រជុំពេញអង្គ បានប្រព្រឹត្តិទៅវគ្គជួញដូរតាមអនឡាញរវាងសហគ្រាសវៀតណាមនិងសហគ្រាសនៃបណ្តាប្រទេស RCEP។
សីមគូសបញ្ជាក់ថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២២នេះ ការនាំចេញជលផលរបស់វៀតណាមសម្រេចបានប្រហែល ៤,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៤៤,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកត្រីប្រា និងបង្គា សសម្រេចបានប្រហែល ២,៨ ពាន់លានដុល្លារ៕
 

top