បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក ជប៉ុន ចិននិងកូរ៉េខាងត្បូងនៅតែបន្តជាទីផ្សារនាំចូលជលផលជួរមុខ ទាំង ៤ របស់ វៀតណាមក្នុងរយៈពេលប៉ុន្មានខែកន្លងមក ស្រូបយកជាង ៥៧% នៃតម្លៃនាំចេញអាហារសមុទ្រសរុប។
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា នៅខែមេសាឆ្នាំ ២០២១ ការនាំចេញជលផលរបស់វៀតណាមបានឈានដល់ ៦៥០ លានដុល្លារ ដែលនាំមកនូវតម្លៃនាំចេញអាហារសមុទ្ររបស់វៀតណាមក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២១ ឡើងដល់ ២,៣៩ ពាន់លានដុល្លារ កើនឡើង ៦,១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក ជប៉ុន ចិននិងកូរ៉េខាងត្បូងនៅតែបន្តជាទីផ្សារនាំចូលជលផលជួរមុខ ទាំង ៤ របស់វៀតណាមក្នុងរយៈពេលប៉ុន្មានខែកន្លងមក ស្រូបយកជាង ៥៧% នៃតម្លៃនាំចេញអាហារសមុទ្រសរុប។ គួរកត់សម្គាល់ថា ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២១ តម្លៃនាំចេញអាហារសមុទ្របានកើនឡើងនៅតាមទីផ្សារភាគច្រើន។ ក្នុងនោះ ទីផ្សារដែលមានការកើនឡើងនូវតម្លៃខ្លាំងជាងគេ គឺរុស្ស៊ី បន្ទាប់មកគឺសហរដ្ឋអាមេរិក ជប៉ុននិងសហភាពអឺរ៉ុប៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម