ព័ត៌មាន

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ វៀតណាមមិនមានករណីស្លាប់ដោយសារកូវីដ ១៩ ទេ

រហូតមកដល់ពេលនេះ ចំនួនអ្នកជាសះស្បើយសរុបមានចំនួនជាង៩,៧លានករណី។

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់ពីម៉ោង៤រសៀល ថ្ងៃទី៨ ខែកក្កដា ដល់ម៉ោង៤រសៀល ថ្ងៃទី៩ ខែកក្កដា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦៨៤ករណី។ ក្នុងថ្ងៃទី៩ ខែកក្កដា វៀតណាមមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទេ ហើយមានអ្នកជំងឺចំនួន ៦.៥២២នាក់បានជាសះស្បើយ។

រហូតមកដល់ពេលនេះ ចំនួនអ្នកជាសះស្បើយសរុបមានចំនួនជាង៩,៧លានករណី។ ចំនួនករណីស្លាប់សរុបដោយសារកូវីដ ១៩ នៅប្រទេសវៀតណាម គិតមកដល់ពេលនេះមានចំនួន ៤៣.០៨៩នាក់ ស្មើនឹង ០,៤% នៃចំនួនអ្នកឆ្លងសរុប។ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួនជាង២៣៥លានដូស៕


top