នាព្រឹកថ្ងៃទី ២៨ ខែមករា តាងនាម គណៈប្រធានដំណើរការមហាសន្និបាត លោក វឿង ឌីញហ្វេ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការបក្ស ទីក្រុងហាណូយ បានដឹកនាំកិច្ចពិភាក្សាស្តីពីសេចក្តីព្រាងឯកសារ នានា ក្នុងមហាសន្និបាតលើកទី ១៣ របស់បក្ស។
|
លោក វឿង ឌីញហ្វេ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការបក្ស ទីក្រុងហាណូយក្នុងនាមជាប្រធានបានដឹកនាំកិច្ចពិភាក្សា នាព្រឹកថ្ងៃទី ២៨ មករា។ (រូបថត៖ VNA)
|
បន្តកម្មវិធីធ្វើការនៃមហាសន្និបាតលើកទី ១៣ របស់បក្ស នៅព្រឹកថ្ងៃទី ២៨ មករា មហាសន្និបាតបានធ្វើការ នៅសាលប្រជុំនិងពិភាក្សាលើសេចក្តីព្រាងឯកសារ។
នៅក្នុងសម័យប្រជុំនេះប្រតិភូបានពិភាក្សា វិភាគនិងបញ្ជាក់ខ្លឹមសារនូវការជំរុញ កំណែទម្រង់រដ្ឋបាល ពង្រីក កម្លាំងនៃប្រព័ន្ធនយោបាយនិងសង្គមទាំងមូល ក្នុងការសំរេចគោលដៅ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព នៅតាមតំបន់ភ្នំនិងតំបន់ដែលមានជនជាតិភាគតិច។ អប់រំឧត្តមគតិបដិវត្ត ស្នេហាជាតិ លើកទឹកចិត្តឆន្ទៈនិងបំណងប្រាថ្នា ដើម្បីខិតខំប្រឹងប្រែងរបស់ស្រទាប់យុវជន លើកកម្ពស់សក្តានុពលនិងភាពខ្លាំងរបស់តំបន់និមួយៗ .../.