ព័ត៌មាន

ក្នុងថ្ងៃទី១០ ខែតុលា មានអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយចំនួនជាង២១ពាន់នាក់

គិតចាប់ពីម៉ោង១៧ថ្ងៃទី៩ដល់ម៉ោង១៧ថ្ងៃទី១០ ខែតុលា វៀតណាមបានកត់សម្គាល់ករណីឆ្លងកូវីដ-១៩ថ្មីក្នុងប្រទេសចំនួន ៣.៥១៣នាក់ (បន្ថយ៩៩៩នាក់បើធៀបនឹងថ្ងៃមុន) នៅតាមខេត្ត ក្រុងចំនួន៤១។

ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃទី១០ ខែតុលា បានជូនដំណឹងថា គិតចាប់ពីម៉ោង១៧ ថ្ងៃទី៩ដល់ម៉ោង១៧ថ្ងៃទី១០ ខែតុលា វៀតណាមបានកត់សម្គាល់ករណីឆ្លងកូវីដ-១៩ថ្មីក្នុងប្រទេសចំនួន៣.៥១៣នាក់ (បន្ថយ៩៩៩នាក់បើធៀបនឹងថ្ងៃមុន) នៅតាមខេត្ត ក្រុងចំនួន៤១។ ក្នុងថ្ងៃដដែល បានកត់សម្គាល់ករណីស្លាប់ចំនួន១១៣នាក់ផងដែរ។

ចំនួនអ្នកជម្ងឺដែលត្រូវបានប្រកាសបានជាសះស្បើយក្នុងថ្ងៃ មាន២១.៣៩៨នាក់ បង្កើនចំនួនករណីបានជាសះស្បើយសរុបលើទូទាំងប្រទេសឡើងដល់៧៨២.១៩៩នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top