អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រគល់ភារកិច្ចថា ក្នុងឆ្នាំ២០២៥ ផ្នែកកសិកម្មត្រូវឈានទៅមុខ ដោយសម្រេចបានកំណើនពី ៣,៥ - ៤% ហើយទំហំនាំចេញសម្រេចបាន ៧០ ពាន់លានដុល្លារ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទ។ (រូបថត៖ VOV)
ក្នុងឆ្នាំ ២០២៤
វិស័យកសិកម្មបន្តជាចំណុចភ្លឺ ដោយមានការអភិវឌ្ឍប្រកបដោយស្ថិរភាព
ដែលបង្ហាញយ៉ាងច្បាស់ពីតួនាទីជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ច
ធានាបាននូវការប្រភពស្បៀងអាហារ និងទំនិញចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងស្រុក
និងការនាំចេញ។ អត្រាកំណើន GDP នៃផ្នែកកសិកម្មទាំងមូលសម្រេចបានប្រហែល ៣,៣% (លើសពីគោលដៅរបស់រដ្ឋាភិបាលគឺក្នុងចន្លោះ ៣-៣,២%);
ទំហំនាំចេញកសិផល រុក្ខាផល និងជលផលសរុបមានចំនួន ៦២,៥ ពាន់លានដុល្លារអាមេរិក លើសពីគោលដៅ ៥៥ ពាន់លានដុល្លារ
និងបង្កើតកំណត់ត្រាថ្មី។
នេះជាព័ត៌មានដែលបានប្រកាសនៅក្នុងសន្និសីទបូកសរុបងារការឆ្នាំ ២០២៤
និងដាក់ពង្រាយផែនការឆ្នាំ ២០២៥ សម្រាប់ផ្នែកកសិកម្ម និងជនបទ
ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ។
អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទនេះ
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រគល់ភារកិច្ចថា
ក្នុងឆ្នាំ២០២៥ ផ្នែកកសិកម្មត្រូវឈានទៅមុខ ដោយសម្រេចបានកំណើនពី ៣,៥ - ៤% ហើយទំហំនាំចេញសម្រេចបាន ៧០ ពាន់លានដុល្លារ។
ទន្ទឹមនឹងនោះ
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអភិវឌ្ឍន៍ទីផ្សារ
និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់: ជំរុញការធ្វើយន្តូបនីយកម្ម
និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកវិទ្យាខ្ពស់ វៃឆ្លាត
និងស្វ័យប្រវត្តិកម្មក្នុងផលិតកម្មកសិកម្ម។ អភិវឌ្ឍន៍ទីផ្សារ
និងកសាងម៉ាកយីហោកសិផលវៀតណាម; អនុវត្តន៍ឲ្យបានល្អនូវការងារព្យាករណ៍ព័ត៌មានទីផ្សារ
តភ្ជាប់អ្នកផលិតជាមួយអ្នកប្រើប្រាស់
ទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមចូលរួមដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញឡើងវិញ។
អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ជំរុញវារីវប្បកម្មសមុទ្រ និងបង្កើនការកែច្នៃស៊ីជម្រៅ;
ប្ដេជ្ញាចិត្តដកកាតលឿង IUU ក្នុងឆ្នាំ២០២៥។
លោកនាយករដ្ឋមន្ត្រីជឿជាក់ថា
ផ្នែកកសិកម្មនៅឆ្នាំ២០២៥ និងរយៈពេលខាងមុខនឹងផ្លាស់ប្ដូរថ្មីកាន់តែខ្លាំងក្លាថែមទៀត
ដោយផលិតទំនិញខ្នាតធំ ប្រកបដោយផលិតភាព គុណភាព ប្រសិទ្ធភាព
និងសមត្ថភាពប្រកួតប្រជែងខ្ពស់: ប្រែក្លាយវៀតណាមទៅជាប្រទេសដែលមានកសិកម្មទំនើប បៃតង
អេកូឡូស៊ី វិលជុំ អភិវឌ្ឍន៍ប្រកបដោយចីរភាព តម្លាភាព និងទំនួលខុសត្រូវ៕