ម្ហូបអាហារ

ក្តាមសមុទ្រឆាអំពិល

ក្តាមសមុទ្រឆាអំពិលគឺជាម្ហូបសាមញ្ញ និងងាយស្រួលកែច្នៃសំរាប់គ្រួសារនិមួយ ថែមទាំងគឺម្ហូបពិសេស ដែលលក់ក្នុងភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារ ផងដែរ ពីព្រោះរសជាតិនៃម្ហូបនេះពិតជាឈ្ងុយឆ្ងាញ់បានចាប់ចិត្តភ្ញៀវ។

ក្តាមសមុទ្រឆាអំពិលទុំយើងអាចហៅថាក្តាមឆាជូរផ្អែម ដោយរសជាតិជូរពីអំពិលទុំរួមផ្សំនឹងរសជាតិផ្អែមពី​សាច់​ក្តាមសមុទ្រ។ ម្ហូបនេះមានគ្រឿងផ្សំស្នូលៗ រួមមាន៖ សាច់ក្តាមនិងទឹកអំពិល។ របៀបធ្វើ និងរបៀបឆាក្តាម​ឆាអំពិលតាមបែបណាឲ្យឆ្ងាញ់ ក៏ដូចជារបៀបធ្វើទឹកអំពិលឆ្ងាញ់ ដែលជារូបមន្តធ្វើម្ហូបឈ្ងុយឆ្ងាញ់ពិសេសនេះ។

យើងអាចឆាក្តាមទឹកសាប ឬក្តាមសមុទ្រក៏បាន។ ប៉ុន្តែ យើងតែងតែជ្រើសរើសក្តាមថ្ម ពីព្រោះក្តាមសមុទ្រមានសាច់ជាច្រើនជាងក្តាមស្រែ ជីវជាតិក៏ច្រើនជាងទៀតផង។ ក្តាមសមុទ្របាន កាត់ជាបួន ដើម្បីងាយស្រួលប្រឡាក់គ្រឿងទេស ថែទាំងយើងស្រួលនៅពេលពិសា ផង។ ដង្កៀបក្តាមរឹង ដូច្នេះយើងគប្បីវាយឲ្យម៉ត់បន្តិច ដើម្បីគ្រឿងទេសជ្រាបចូលសាច់ក្តាម។ យើងត្រូវយកចិត្តទុកដាក់លើចំណុចនេះ សំដៅមានម្ហូបឈ្ងុយឆ្ងាញ់មួយ។



ប្រើអំពិលទុំនិងដាក់ក្នុងទឹកក្តៅ លាយចូលគ្នា ហើយសម្រិតទឹកអំពិលនិងចោលគ្រាប់អំពិល។ ដាក់ស្ករស ប៊ី​ចែង​ ម្ទេសចូលទឹកអំពិល។ ជាពិសេស ចាក់ទឹកម្សៅផ្លុងដែលបានកូររួចហើយជាបណ្តើរៗ ចូលក្នុងទឹកអំពិល ដើម្បី​ជៀសវាងទឹកជ្រលក់កកជាដុំ។ ទឹកជ្រលក់អំពិលឆ្ងាញ់ ឬមិនឆ្ងាញ់នឹងសម្រេចភាពឈ្ងុយឆ្ងាញ់របស់មុខម្ហូបនេះ។

ក្រៅពីនោះ យើងដាក់បន្ថែមខ្ទឹមបារាំងចូលក្នុងទឹកជ្រលក់អំពិលឬទឹកម្ទេស ដើម្បីបង្កើនភាពចាប់ចិត្តចំពោះមុខម្ហូបក្តាមសមុទ្រឆាអំពិល។

ក្តាមចៀនឲ្យឡើងពណ៌លឿង ដាក់លើចាន ហើយចាក់ទឹកជ្រលក់អំពិលខាងលើក្តាម និងពិសា នៅពេលមុខម្ហូបនៅតែក្តៅ។ រសជាតិជូរពីទឹកអំពិលរួមផ្សំនឹងភាពផ្អែមពីសស្ករស ហិលពីម្ទេស ភាពឈ្ងុយឆ្ងាញ់ពីក្តាមសមុទ្រ ... ដែល​បង្កើតមុខម្ហូបក្តាមសមុទ្រឆាអំពិលឈ្ងុយឆ្ងាញ់អស់ទាស់./.

*គ្រឿងផ្សំរួមមាន៖
- ក្តាមសមុទ្រ៖ ១ គីឡូក្រាម
- អំពិលទុំ ៖ កន្លះចានតូច
-  ខ្ទឹមសចិញ្រ្ចាំ បួនកម្ពឹស
-  ខ្ទឹមបារាំង ៖ មួយមើមហាន់ឲ្យស្តើង
- ម្សៅផ្លុង ៖ ១ ស្លាបព្រា
-គ្រឿងទេសមួយចំនួនទៀត៖ ស្កសរ ម្រេច ប៊ីចែង​…

 

 

អត្ថបទនិង​រូបភាព៖ ង្វៀន​ឡឹន



top