កើតនិងធំឡើងដឹងក្តីនៅប្រទេសបារាំង ប៉ុន្តែតាំងតែពីតូច កំពូលចុងភៅស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) បានចូលចិត្តម្ហូបអាហារវៀតណាម តាមរយៈបណ្តាមុខម្ហូបដែលម្តាយគាត់បានធ្វើ នារីជនជាតិបារាំងមានដើមកំណើតវៀតណាម ហ្វ៊ីញខាញលីបានដណ្តើមលំដាប់លេខមួយក្នុងការប្រកួតប្រជែង Master Chef ឆ្នាំ២០១៥ នៅប្រទេសបារាំង ដោយមុខម្ហូបពិសេសដែលតភ្ជាប់រវាងម្ហូបបារាំងនិងរស់ជាតិវៀតណាម។
ទទួលបរិញ្ញាប័ត្រច្បាប់និងធ្លាប់ធ្វើអាជីវកម្មដោយការលក់ដូរនាឡិការមានគុណភាពខ្ពស់ក្នុងរយៈពេល ៤ ឆ្នាំ ប៉ុន្តែលោកស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) មានចំណូលចិត្តចំពោះម្ហូបអាហារ ដូច្នេះលោកស្រីបានចូលរួមក្នុងការប្រកួតប្រឡង Master Chef ឆ្នាំ២០១៥។
“ក្នុងការប្រកួតវគ្គៈជម្រុះ ខ្ញុំបានស្លសំឡត្រីមានរសជាតិវៀតណាមដូចសម្ល ដែលអ្នកម្តាយខ្ញុំតែងតែស្ល ហើយខ្ញុំបានជាប់បន្តទៅវគ្គៈក្រោយ។ ជាដំបូង ខ្ញុំគ្មានក្តីសង្ឃឹមច្រើននូវការឈ្នះក្នុងការប្រកួតប្រឡងនេះទេ។ ប៉ុន្តែមានឱកាសចូលរួមក្នុងបណ្តាវគ្គក្រោយៗ ខ្ញុំបានប្តេជ្ញាចិត្តបន្តការប្រកួតប្រឡងនេះដល់វគ្គចុងក្រោយបង្អស់។
នៅពេលខ្ញុំទទួលលំដាប់លេខមួយក្នុងការប្រកួតប្រឡងនេះ ខ្ញុំទើបចាប់ផ្តើមយកចិត្តទុកដាក់លើដើមកំណើតរបស់ខ្ញុំ ជាពិសេស ខ្ញុំបានដឹងថា៖ មហាជនវៀតណាមសប្បាយរីករាយខ្លាំងណាស់ចំពោះការដែលនារីជនជាតិវៀតណាមម្នាក់បានទទួលកិត្តនាម Master Chef នៅប្រទេសបារាំង។ រីឯ ខ្ញុំគិតថា ភាពខុសគ្នានូវដើមកំណើតនឹងបណ្តាបេក្ខជនផ្សេងៗ ទៀត ក្នុងការប្រកួតប្រឡងនេះដែលបានរួមចំណែកក្នុងការឈ្នះរបស់ខ្ញុំ” លោកស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) បានចែករំលែក។
យល់ដឹងអំពីដើមកំណើតរបស់ខ្លួននិងភាពសំខាន់បំផុតចំពោះចុងភៅម្នាក់គឺការច្នៃប្រឌិតបណ្តារូមមន្តម្ហូបអាហារ ដូច្នេះក្នុងបណ្តាកម្មវិធីអញ្ជើញលោកស្រីធ្វើជាមេចុងភៅ ឬពេលធ្វើម្ហូបអញ្ជើញមិត្តភ័ក្តិនៅប្រទេសបារាំង លោកស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) បានបញ្ជូនរបៀបធ្វើម្ហូបរបស់ជនជាតិវៀតណាមក្នុងបណ្តាមុខម្ហូប ដើម្បីឧទ្ទេសនាមដល់អ្នកពិសា។ វៀតណាមមានមុខម្ហូបពិសេសមួយចំនួន ប៉ុន្តែមានរសជាតិប្លែកៗ ដោយស្នាដៃរបស់កំពូលចុងភៅស្រី ហ្វ៊ីញខាញលី ( Huynh Khanh Ly) បានច្នៃប្រឌិតនិងពន្យល់អ្នកពិសាអំពីប្រភពដើម ការប្រើប្រាស់ ហេតុនេះអ្នកពិសាកាន់តែបង្កើនការចូលចិត្តរបស់គេចំពោះម្ហូបអាហារវៀតណាមថែមទៀត។
អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត