ព័ត៌មាន

កំពង់ផែ Sai Gon ទទួលនាវាដឹកទំនិញដើមដំបូងក្នុងឆ្នាំ២០១៨

នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅកំពង់ផែរ Tan Thuan ទីក្រុងហូជីមិញ ជើងទំនិញដំបូងសម្រាប់ឆ្នាំ២០១៨បានចូលចតប្រកបដោយសុវត្ថិភាព។

លោក Mai Van Cự នាយកកំពង់ផែរ Tan Thuan ក្រុមហ៊ុនភាគហ៊ុនកំពង់ផែរ Sai Gon បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កំពង់ផែរ Tan Thuan ទទួលបានទិន្នផលចំនួន៦លានតោនហួសផែនការដែលបានដាក់ចេញ គឺ ៥,៤ លាន​តោន ដែលចំណូលសរុបទទួលបាន៣៩០ ពាន់លានដុង ក្នុងនោះ ចំណេញគឺ១៤០ពាន់លានដុង៖

“យើងខ្ញុំទាំងអស់គឺសប្បាយរីករាយក្រៃលេង។ ព្រោះថា ទើបដើមឆ្នាំប៉ុន្តែ យើងខ្ញុំគឺទទួលបានជើងនាវាដឹកទំនិញដោយទិន្នផលខ្ពស់។ ឆ្នាំ២០១៨ ភារកិច្ចរបស់យើងខ្ញុំគឺធ្ងន់ធ្ងរជាង ប៉ុន្តែយើងខ្ញុំប្តេជ្ញាធានាចំណូលល្អសម្រាប់ពលករ​ទាំងអស់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top