ព័ត៌មាន

កំណើនឥណទានសម្រេចបានកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០ មក

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំខែកញ្ញារបស់រដ្ឋាភិបាលដែលរៀបចំដោយខុទ្ទកាល័យរដ្ឋាភិបាលនារសៀលថ្ងៃទី៥ ខែតុលា នៅទីក្រុងហាណូយ ទេសាភិបាលរង ធនាគាររដ្ឋវៀតណាមលោក Doan Thai Son បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សមតុល្យឥណទានសរុបនៃប្រព័ន្ធទាំងមូលបាន កើនឡើង ១៣,៣៧% បើធៀបនឹងចុងឆ្នាំ២០២៤។ នេះក៏ជាកំណើនឥណទានខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០ មក។

ទេសាភិបាលរងធនាគាររដ្ឋ លោក Doan Thai Son ថ្លែងនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ Bnews)
ទាក់ទិននឹងដំណោះស្រាយនាពេលខាងមុខ ដើម្បីសម្រេចបាននូវគោលដៅ កំណើនឥណទានដែលបានដាក់ចេញនោះ ទេសាភិបាលរងធនាគាររដ្ឋ លោក Doan Thai Son បានមានប្រសាសន៍ថា៖
“ធនាគាររដ្ឋនឹងអនុវត្តន៍ដំណោះស្រាយនានា រួមទាំងការគ្រប់គ្រងឥណទាន ស្របតាមការវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច បំពេញតម្រូវការដើមទុនឥណទាន និងស្រប តាមសមត្ថភាពស្រូបយកមូលធននៃសេដ្ឋកិច្ច។ ដឹកនាំស្ថាប័នឥណទានឱ្យប្រើប្រាស់ ឥណទានប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព តំរង់ទិសឥណទាន ចូលក្នុងផលិត កម្ម អាជីវកម្ម វិស័យអាទិភាព និងកត្តាជំរុញកំណើនសេដ្ឋកិច្ច; គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវ ហានិភ័យដែលអាចកើតមាន ជំរុញការអនុវត្តកម្មវិធីឥណទានគោលនយោបាយស្រប តាមគោលជំហររបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី”៕

top