ព័ត៌មាន

កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានយថាទស្សន៍ដ៏សកម្មក្នុងកាលៈទេសៈនាបច្ចុប្បន្ន

 នាថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ ធនាគារពិភពលោក (WB) នៅ វៀតណាម បានប្រកាស​របាយ​ការណ៍​ជាប្រចាំឆ្នាំរបស់ WB ស្ដីពីស្ថានភាពសេដ្ឋ កិច្ចនៅវៀ​តណាមនាពេលកន្លងទៅ។
 ​
តាម​របាយការណ៍នេះបានវិភាគថា សេដ្ឋកិច្ចវៀតណាមនាពេលថ្មីៗនេះ មាន​កំណើន​យឺតៗ​គឺ​ដោយ​សារ​តែផល​ប៉ះពាល់​ពីកត្តាអវិជ្ជមាននៅខាងក្រៅទៅលើវិស័យសេដ្ឋកិច្ចសំខាន់ៗ។ លោក Sebastian Eckardt អ្នកជំនាញ​សេដ្ឋកិច្ច ​WB ប្រចាំវៀតណាម បានស​ង្កត់​ធ្ងន់ថា៖
 
“សកម្មភាព​សេដ្ឋកិច្ចរបស់វៀតណាមមានភាពទ្រឹងបន្តិច។ ម្យ៉ាងមួយគឺ ដោយសារ​បរិយាកាស​សេដ្ឋកិច្ច​មាន​ការ​សាក​ល្បង​ជាច្រើនជាងមុន ប៉ុន្តែដោយ មានល្បឿនកំណើនចំនួន៦,៣%ក្នុងឆមាសទី១នោះ គឺវៀតណាម​នៅតែ​រក្សា​បាន​ នូវសន្ទុះកំណើនប្រកបដោយចីរភាព។ ទោះបីជារងការជាប់គាំងក្នុងរយៈពេល ខ្លីក្ដី ប៉ុន្តែសេដ្ឋកិច្ច​វៀត​ណាម​នៅ​តែមានយថាទស្សន៍ដ៏សកម្មចំពោះកំណើនក៏ដូច ជាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច។ វិស័យផលិត​កម្ម​កែ​ច្នៃនឹង​បន្តជា​កម្លាំងចលករ ស្នូលចំពោះកំណើនសេដ្ឋកិច្ច ប៉ុន្តែ ថយពី១៣%​ចុះនៅត្រឹម១១%ក្នុងឆ្នាំនេះ។ ​កសិកម្ម​ថយពី៤%ចុះនៅត្រឹម២,២%។ ​ក្នុងពេលជាមួយគ្នានោះ វិស័យសេវាកម្ម​ បន្តមានលទ្ធផលដ៏​ល្អ”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top