ព័ត៌មាន

កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងសម្រេច​បាន​ ៦,១% ក្នុងឆ្នាំ ២០២២

នៅថ្ងៃទី២៨ ខែមីនា អង្គការរៀបចំណាត់ថ្នាក់កិត្យានុភាព Fitch Ratings (អាមេរិក) បានបញ្ជាក់ថា ចំណាត់ថ្នាក់ពិដានប្រាក់បញ្ញើរូបិយប័ណ្ណបរទេសរយៈពេលវែងរបស់វៀតណាមស្ថិតនៅកំរិត BB ដែលមានយថាទស្សន៍"វិជ្ជមាន"។
  Fitch Ratings រក្សាការវាយតម្លៃកិត្យានុភាពរបស់វៀតណាមនៅកំរិត BB ដែលមានយថាទស្សន៍"វិជ្ជមាន"។ (រូបថត៖ Hai Nguyen/laodong.vn)  

 សន្ទស្សន៍ហិរញ្ញវត្ថុកិច្ចការបរទេសរឹងមាំបើប្រៀបធៀបនឹងប្រទេសមានចំណាត់ថ្នាក់ស្មើរគ្នា; យថាទស្សន៍ស្តារឡើងវិញកំណើនយ៉ាងខ្លាំងក្លារបស់វៀតណាម ក្នុងបរិបទដែលស្ថានភាពជំងឺរាតត្បាតនៅតែស្មុគស្មាញ គឺជាមូលដ្ឋានគ្រឹះសម្រាប់ Fitch Ratings រក្សាចំណាត់ថ្នាក់កិត្យានុភាពរបស់វៀតណាមដដែល។

Fitch Ratings បានវាយតម្លៃថា វៀតណាមបន្តទទួលបានអត្ថប្រយោជន៍ពីវិស័យនាំចេញ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែរក្សាបានកំណើនខ្ពស់ ហើយលំហូរទេសចរណ៍កំពុងស្តារឡើងវិញជាបណ្តើរៗចាប់ពីដើមឆ្នាំ២០២២។ តាមការព្យាករណ៍របស់ Fitch កំណើនរបស់វៀតណាមនឹងងើបឡើងវិញដល់កំរិត ៦,១% ក្នុងឆ្នាំ២០២២ និង ៦,៣%ក្នុងឆ្នាំ២០២៣ ដោយសារការស្តារឡើងវិញនៃតម្រូវការក្នុងស្រុក ការនាំចេញ និងលំហូរទុន FDI។ 

Fitchក៏បានកត់សម្គាល់ផងដែរថា ការនាំចេញកញ្ចប់ជំរុញសារពើពន្ធ-រូបិយវត្ថុ ដើម្បីអនុវត្តកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បាន ជួយឲ្យវៀតណាមបង្កើនសក្តានុពលកំណើនរបស់ខ្លួនក្នុងរយៈពេលមធ្យម។ ទន្ទឹមនឹងនេះ ទុនបំរុងបរទេសដែលបានបង្កើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កំពុងឡើងដល់កម្រិតជាឯតទគ្គៈកម្ម រួមចំណែកបង្កើតសន្ទុះសម្រាប់វៀតណាមក្នុងការឆ្លើយតបទៅនឹងការរន្ធត់ពីខាងក្រៅ។

Fitch Ratings បានព្យាករណ៍ថា កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កែលំអថែមទៀតនូវហិរញ្ញវត្ថុជាសាធារណៈ តម្លាភាពអំពីគុណភាពទ្រព្យសកម្មនិងក្របខ័ណ្ឌច្បាប់ នឹងជាកត្តាវិជ្ជមានសម្រាប់វៀតណាមដើម្បីធ្វើឱ្យប្រសើរថែមទៀតនូវចំណាត់ថ្នាក់កិត្យានុភាពជាតិនាពេលខាងមុខ៕


top