ព័ត៌មាន

កំណើនជាវិជ្ជមាននៃការនាំចេញក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០១៨

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាម ក្នុងខែឧសភាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់វៀតណាមសម្រេចបាន ១៩ ពាល់លាន ដុល្លារធអាមេរិក កើនឡើងជាង ៧% បើប្រៀបធៀបនឹងយៈពេលដូចគ្នាឆ្នាំ ២០១៨ ។

កំណើនជាវិជ្ជមាននៃការនាំចេញក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០១៨

គិតរួមក្នុងរយៈពេល ៥ ខែឆ្នាំ ២០១៨ ទំហំពណិជ្ជកម្មនៃការនាំចេញរបស់ វៀតណាមសម្រេចបានជាង ១២៨,៨ ពាន់​លានដុល្លារអាមេរិក កើនឡើង ១៥,៨ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញខាងពាណិជ្ជកម្មបានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមានកំណើននៃការនាំចេញរបស់វៀតណាមជាវិជ្ជមាននាពេល​ថ្មីៗ នេះគឺដោយសារតែមានសញ្ញាវិជ្ជមាននៃ សេដ្ឋកិច្ចពិភពលោក ជាពិសេសកំណើននៅបណ្តាទីផ្សារនាំចេញជាស្នូលដូចជាអាមេរិក សហភាពអ៉ឺរ៉ុប (EU) និងចិនជាដើម។ក្រៅពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក តម្លៃទំនិញនៅលើពិភពលោកបន្តកើនឡើង នាបណ្តាខែដើមឆ្នាំ ២០១៨ ហើយនេះក៏គឺជាកត្តាដែលប៉ះពាល់យ៉ាងសកម្មចំពោះការនាំចេញទំនិញ របស់វៀតណាមផងដែរ។

តាមការស្ថិតិបានបង្ហាញឲ្យឃើញថាមុខទំនិញចំនួន ១០ ក្នុងចំណោមមុខទំនិញទាំង ១៦ មុខទំនិញដែលមានតម្លៃ​នាំចេញកើនឡើងក្នុងរយៈពេល ៥ ខែនៃដើមឆ្នាំ ២០១៨ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមីនិងប្រេង​តន្ធនៈ​ជាដើម។ ក្នុងនោះអាមេរិកជា ទីផ្សារដដ៏ធំបំផុតរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top