បទយកការណ៍ឯកទេស

កំណប់ទ្រព្យ យិនស៊ិន ង៉ុកលីញ (Ngoc Linh)

បើនិយាយអំពីយិនស៊ិន ប្រជាជនភាគច្រើនតែលើកឡើង​អំពីប្រទេសកូរ៉េខាងត្បូង កូរ៉េខាងជើង សហរដ្ឋអាមេរិក ជប៉ុន ចិន... ដែលជាប្រទេសដែលមានសត្តានុពល​ជាច្រើន ​ក្នុងការដាំដុះ និងកែច្នៃយិនស៊ិនតាំងពីយូរយារណាស់មកហើយ។ 
 
 

នៅប្រទេសវៀតណាម មានយិនស៊ិនដ៏មានតម្លៃមួយប្រភេទ ដែលត្រូវបានគេរកឃើញក្នុងទសវត្សរ៍ទី ៧០ នៃសតវត្សទី ២០ ប៉ុន្តែត្រូវបានវាយតម្លៃថា ជាយិនស៊ិនមួយក្នុងចំណោម ៥ ប្រភេទល្អបំផុតលើពិភពលោក ដោយមានសមាសភាពឱសថដ៏អស្ចារ្យ ដែលគ្មានប្រភេទយិនស៊ិនផ្សេងទៀតណាលើពិភពលោក នេះមាន។ នោះគឺជាយិនស៊ិន ង៉ុកលីញ (Ngoc Linh) ជាកំណប់ទ្រព្យ នៃតំបន់ព្រៃភ្នំ និងជាកំណប់ទ្រព្យជាតិ ដែលត្រូវបានគេរំពឹងថា នឹងនាំប្រទេសវៀតណាមឡើងដល់កំពូលនៃ "មហាអំណាច"យិនស៊ិន" របស់ពិភពលោក។

កំណប់ទ្រព្យជាតិយិន​ស៊ិនង៉ុកលីញ (Ngoc Linh)បាន​ដាំដុះ​ក្នុង"តំបន់​ពិសិដ្ឋ"

មុនពេល​ដែល​បានរកឃើញដោយអ្នកវិទ្យាសាស្ត្រ យិនស៊ិន ង៉ុក​លីញ (Ngoc Linh) បានលូតលាស់ តាម​បែបធម្មជាតិ ក្រោមម្លប់​ដើម​ឈើចាស់នៅលើកំពូលភ្នំ ង៉ុក​លីញ (Ngoc Linh) ដែលស្ថិតនៅចន្លោះខេត្តពីរគឺខេត្ត​កូន​ទុំ (Kon Tum) និងខេត្ត ក្វាង​ណាម (Quang Nam) ដូច្នេះស្ទើរតែគ្មាននរណាម្នាក់ដឹងអំពីវាទេ។ រហូតដល់ឆ្នាំ ១៩៧៣ នៅពេល​ដែលស្ថាប័ន​សុខភាព នៅភូមិភាគកណ្តាលបានបញ្ជូនមន្ត្រីចំនួន ៤ នាក់ ដែលដឹកនាំដោយឱសថការី ដាវ គឹមឡុង (Dao Kim Long) តាមដងផ្លូវពីស្រុក ដាក់តូ (Dak To) ខេត្ត កូនទុំ (Kon Tum) ឡើងភ្នំ ង៉ុក​លីញ (Ngoc Linh) ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺសម្រាប់ប្រជាជន​និង​កងទ័ព ហើយបានរកឃើញយិនស៊ិនដ៏មានតម្លៃនេះ។

យោងតាមឱសថការី ដាវ គឹមឡុង (Dao Kim Long) បន្ទាប់ពីប៉ុន្មានថ្ងៃ​ឆ្លងកាត់ព្រៃ និងទឹក​ជ្រោះ នៅម៉ោង ៩ និង​ ០០ នាទី ព្រឹក ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ១៩៧៣ នៅកម្ពស់ ១៨០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ក្រុមការងារបានរកឃើញយិនស៊ិនពីរដើមដំបូង។ ហើយនៅរសៀលថ្ងៃដដែល ពួកគេបានរកឃើញកម្រាលព្រំដ៏ក្រាស់នៃយិនស៊ិន ស្ទើរតែពូជសុទ្ធ រីកលូតលាស់យ៉ាង​ល្អ ផ្កាក្រអូប... នៅក្បែរលើច្រាំងទឹក​ជ្រោះខាងលិចនៃភ្នំង៉ុកលីន (Ngoc Linh) ។ ដោយកំណត់ថា នេះគឺជាប្រភេទយិនស៊ិនថ្មី និងកម្របំផុតដែលមិនធ្លាប់នៅទីណាមានក្នុងពិភពលោក ឱសថការីដាវ គឹមឡុង (Dao Kim Long)  បានដាក់ឈ្មោះវិទ្យាសាស្ត្រប្រភេទ​យិន​ស៊ិន​នេះគឺ panax articulatus KL Dao ដែលក្រោយមក ប្រជាជនបានស្គាល់ថា យិនស៊ិន ង៉ុក​លីញ (Ngoc Linh) 

ក្រោយរកឃើញយិនស៊ិនប្រភេទថ្មី គណៈកម្មាធិការបក្សភូមិភាគទី ៥ បានដឹកនាំគណៈកម្មាធិការឱសថស៊ីវិល ការពារនិងប្រើប្រាស់ដោយសម្ងាត់ ហើយបានចាត់ឲ្យរោងចក្រផលិតឱសថមជ្ឈិមភាគ​កណ្តាល កែច្នៃ និងផលិតថ្នាំសម្រាប់បម្រើមន្ត្រី ទាហាន និងប្រជាពលរដ្ឋ ទន្ទឹម​នឹង​នេះយកគំរូទៅក្រសួងសុខាភិបាល វិទ្យាស្ថានឱសថហាណូយ (Ha Noi) ដើម្បីសិក្សាបន្ថែម។

ចាប់ពីឆ្នាំ  ១៩៧៣ រហូតមកដល់បច្ចុប្បន្ន តាមរយៈដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រក្នុងស្រុក និងអន្តរជាតិបានកំណត់ថា ដើម ឫស្ស យិនស៊ិន ង៉ុកលីញ (Ngoc Linh) មានសារធាតុ saponin ខ្ពស់ជាងប្រភេទយិនស៊ិនជាច្រើនដង នៅលើពិភពលោក។ ជាពិសេស យិនស៊ិន ង៉ុកលីញ (Ngoc Linh)មានលក្ខណៈពិសេសលេចធ្លោដែលយិនស៊ិនកូរ៉េខាងត្បូង និងយិនស៊ិនចិនមិនមាន នោះគឺលក្ខណៈអង់ទីប៊ីយ៉ូទិក ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត កាត់បន្ថយការថប់អារម្ភណ៍ ប្រឆាំងអុកស៊ីតកម្ម និងការរួមបញ្ចូលគ្នាដ៏ល្អជាមួយនឹងថ្នាំអង់ទីប៊ីយោទិចសម្រាប់ជំងឺទឹកនោមផ្អែម។ ដូច្នេះហើយ យិន​ស៊ិន​ត្រូវ​បាន​គេ​ដាក់​ក្នុង​ចំណាត់ថ្នាក់​យិនស៊ិន​ល្អ​បំផុត​ទាំង​ ៥ ​ក្នុង​ពិភពលោក។

 

យិនស៊ិន ង៉ុកលីញ (Ngoc Linh) មិនត្រឹមតែមានតម្លៃខាងវិទ្យាសាស្រ្តនិងជាឱសថប៉ុណ្ណោះទេ យិនស៊ិន ង៉ុកលីញ (Ngoc Linh) ក៏ជារុក្ខជាតិមានតម្លៃសេដ្ឋកិច្ចខ្ពស់ផងដែរ។ តាមការប៉ាន់ប្រមាណថា ប្រសិនបើអ្នកចំណាយប្រហែល ៣ ពាន់លានដុង ដើម្បីដាំយិនស៊ិនលើផ្ទៃដី ១ ហិកតា បន្ទាប់ពី ៥ ឆ្នាំ អ្នកអាចទទួលបាន ៣០ ពាន់លានដុង (ប្រហែលជាង ១,៣ លានដុល្លារអាមេរិក)។ ទោះជាយ៉ាងណាក៏ដោយ ការដាំយិនស៊ិន ង៉ុក​លីញ (Ngoc Linh) គឺមិនសាមញ្ញទេ ព្រោះវាត្រូវបានកំណត់ថា ជាប្រភេទរុក្ខជាតិ​ពិសេស​ប្រភេទមួយ ដូច្នេះ យិន​ស៊ិនអាចលូតលាស់ និងផ្តល់គុណភាពល្អបានតែក្នុងលក្ខខណ្ឌអាកាសធាតុ និងដីនៅតំបន់ដែល​មានកម្ពស់ពី ១.២០០-.០០០ ម៉ែត្រ នៅលើភ្នំង៉ុកលីញ ( Ngoc Linh) ដែលត្រូវបានគេចាត់ទុកថា នេះគឺជាតំបន់ពិសិដ្ឋនៃយិនស៊ិន ង៉ុកលីញ (Ngoc Linh) បើដាំនៅកន្លែងផ្សេងៗ គុណភាពនឹងមិនត្រូវបានធានាទេ។

អតីតនាយករដ្ឋមន្ត្រី លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះរតនៈសម្បត្តិ យិនស៊ិនង៉ុកលីញ ( Ngoc Linh) របស់វៀតណាម។ រូបថត៖ ក្រុមហ៊ុន យិនស៊ិន ង៉ុកលីញកូនទុំ (Ngoc Linh Kon Tum)

ដោយតម្លៃពិសេសទាំងនេះ ក្នុងឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) (បច្ចុប្បន្នលោកជាប្រធានរដ្ឋ) បានទៅទស្សនាតំបន់ដាំដុះយិនស៊ិន ង៉ុកលីញ (Ngoc Linh) របស់ក្រុមហ៊ុនភាគហ៊ុនយិនស៊ិន ង៉ុកលីញកូនទុំ (Ngoc Linh Kon Tum)។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) បានប្រគល់កិត្តិនាម កំណប់ទ្រព្យជាតិរបស់វៀតណាម - កំណប់ទ្រព្យដ៏អស្ចារ្យនៃតំបន់ភ្នំព្រៃ សម្រាប់ យិនស៊ិន ង៉ុក​លីញ (Ngoc Linh)។

 

ការដែលប្រមុខរដ្ឋាភិបាលបានចុះពិនិត្យតំបន់ដាំយិនស៊ិន ង៉ុក​លីញ (Ngoc Linh) បង្ហាញពីការរំពឹងទុកយ៉ាងខ្លាំងចំពោះសក្តានុពលនៃរុក្ខជាតិឱសថដ៏មានតម្លៃនេះ ព្រោះវាមិនត្រឹមតែអាចក្លាយជាកម្លាំង​សម្រាប់​ការ​"ពង្រឹង​ ពង្រីកប្រទេសជាតិ និង​លើកកម្ពស់ជីវភាពរស់នៅ​របស់​ប្រជាជន "ប៉ុណ្ណោះទេ ថែមទាំងអាចអភិវឌ្ឍឧស្សាហកម្មឱសថ និងអាហារបំប៉ុនសុខភាពថ្នាក់ពិភពលោក។

នាំ​ប្រទេសវៀតណាមលើផែនទីយិនស៊ិនពិភពលោក

ដើម្បីឱ្យយិនស៊ិនង៉ុកលីញ (Ngoc Linh) ក្លាយជា " កំណប់ទ្រព្យជាតិ" និងជាឧស្សាហកម្មនាំចេញតម្លៃរាប់ពាន់លានដុល្លាក្នុងទស្សវត្សរ៍ខាងមុខ តាមការរំពឹងទុករបស់រដ្ឋាភិបាល ទាមទារឱ្យថ្នាក់ដឹកនាំមូលដ្ឋាននិងអ្នកដាំ និងអ្នកផលិតយិនស៊ិន ង៉ុក​លីញកូន​ទុំ​ ខេត្ត​ ក្វាង​ណាម (Ngoc Linh Kon Tum ខេត្ត Quang Nam) ត្រូវ​មាន​យុទ្ធសាស្ត្រ​ដ៏ត្រឹម​ត្រូវ។ ដោយសារតែសូម្បីតែប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ប្រទេសដែលមានប្រវត្តិនៃការនាំចេញយិនស៊ិន កាល​ពី​ ១៥០០ ឆ្នាំមុនក៏ត្រូវឆ្លងកាត់ដំណើរការដ៏យូរ ដើម្បីទទួលបានសមនៅថ្ងៃនេះដែរ។

 


នៅប្រទេសវៀតណាម យិនស៊ិន ង៉ុក​លីញ (Ngoc Linh) បានទទួលការយកចិត្តទុកដាក់ពិសេសពី​រដ្ឋាភិបាលតាមរយៈការដាក់​ចេញ​ទិសដៅយុទ្ធសាស្ត្ររបស់អតីតនាយករដ្ឋមន្ត្រី លោក​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ក្នុងសន្និសីទឱសថទូទាំង​ប្រទេសជាតិ ឆ្នាំ ២០១៧ និងសន្និសីទស្តីពីការវិនិយោគ និងអភិវឌ្ឍន៍ យិន​ស៊ិ​ន​ ង៉ុក​លីញ (Ngoc Linh) នៅខេត្ត កូន​ទុំ (Kon Tum) ឆ្នាំ ២០១៨។

តាមនោះ ខេត្ត កូន​ទុំ​ (Kon Tum) ខេត្ត ក្វាង​ណាម (Quang Nam) ជាពិសេសប្រទេសវៀតណាមត្រូវរក្សាធនធានហ្សែនសុទ្ធរបស់យិនស៊ិន ង៉ុក​លីញ (Ngoc Linh)

នៅពេលដែលឧស្សាហកម្ម យិនស៊ិន សម្រេចបាននូវលក្ខខណ្ឌនៃទិន្នផល ទំហំ និងម៉ាកអន្តរជាតិ ចាំបាច់ត្រូវមានយុទ្ធសាស្ត្រពង្រីក និងធ្វើពិពិធកម្មផលិតផលដូចវិធីដែលប្រទេសកូរ៉េខាងត្បូងបានធ្វើ។ ពេញនិយម ប៉ុន្តែមិនមែនមានន័យថា បញ្ចុះតម្លៃយិនស៊ិន ង៉ុក​លីញ (Ngoc Linh) នោះទេ។ ជំនួសមកវិញ វាចាំបាច់ក្នុងការកំណត់​ទីតាំងរបស់ យិនស៊ិនង៉ុក​លីញ ( Ngoc Linh) នៅក្នុងផ្នែកកម្រិតខ្ពស់។ វៀតណាមក៏ត្រូវការពារតម្លៃយីហោ យិនស៊ិន ង៉ុក​លីញ (Ngoc Linh) នៅលើទីផ្សារអន្តរជាតិផងដែរ។ ពីព្រោះនេះគឺជាយីហោជាតិ មិនមែនគ្រាន់តែជាពាណិជ្ជសញ្ញានៃផលិតផលសុទ្ធ ឬរបស់សហគ្រាសនោះទេ។

 

 

គេដឹងថានៅ ខេត្ត​កូន​ទុំ (Kon Tum) ការរៀបចំផែនការ និងការអភិវឌ្ឍន៍ យិនស៊ិន ង៉ុកលីញ ( Ngoc Linh) ទទួលបាន​ភាពជោគជ័យមួយចំនួន ដូចជាក្រុមហ៊ុនភាគហ៊ុន យិន​ស៊ិន ង៉ុក​លីញ កូនទុំ (Ngoc Linh Kon Tum) ជាដើម។

បន្ទាប់ពីរយៈពេលជាង ២០ ឆ្នាំនៃការប្រមូល បង្កាត់ពូជ និងអភិវឌ្ឍន៍ ពីរុក្ខជាតិ យិនស៊ិនង៉ុកលីញ (Ngoc Linh ) ធម្មជាតិនៅក្នុងព្រៃ រហូតមកដល់បច្ចុប្បន្ន សហគ្រាសនេះមានផ្ទៃដីដាំដុះយិនស៊ិនធំមួយ នៅលើភ្នំ ង៉ុកលីញ (Ngoc Linh) រួមទាំងយិនស៊ិន ង៉ុកលីញ (Ngoc Linh) ជាង ២០០ ហិចតាដែលមានអាយុលើសពី ១០ ឆ្នាំ ហើយអាចធ្វើអាជីវកម្មនិងប្រើប្រាស់បាន។ ក្នុងឆ្នាំ ២០១៨ នាយករដ្ឋមន្ត្រី លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានមកទស្សនាតំបន់ដាំដុះយិនស៊ិននេះ ហើយបានវាយតំលៃខ្ពស់ចំពោះសកម្មភាពអាជីវកម្ម ក្នុងការថែរក្សា និងអភិវឌ្ឍន៍ឧស្សាហកម្មយិនស៊ិន រួមជាមួយនឹងការការពារព្រៃឈើ។

មិនត្រឹមតែកាន់កាប់តំបន់ដាំដុះយិនស៊ិនធំប៉ុណ្ណោះទេ ក្រុមហ៊ុនយិនស៊ិនង៉ុកលីញកូនទុំ  (Ngoc Linh Kon Tum) ក៏ជាក្រុមហ៊ុនផលិតឈានមុខគេក្នុងការផលិតលំដាប់ថ្នាក់ខ្ពស់ពីយិនស៊ីនង៉ុកលីញ (Ngoc Linh) ផងដែរ។ ពីមើមយិនស៊ិន ង៉ុកលីញ (Ngoc Linh) ដែលមានអាយុជាង ១០ ឆ្នាំ ក្រុមហ៊ុនបានស្រាវជ្រាវ និងបង្កើតផលិតផលជាច្រើនប្រភេទប្រកបដោយគុណភាព ដោយប្រើខ្សែបច្ចេកវិជ្ជាទំនើបដូចជា៖ ស្រាតាំមើមយិនស៊ិនស្រស់, ធាតុរាវចំរាញ់ចេញពីយិនស៊ិន ង៉ុកលីញ (Ngoc Linh) សំបុកត្រចៀកកាំ យិនស៊ិនង៉ុកលីញ (Ngoc Linh) តែយិនស៊ិន ង៉ុកលីញ (Ngoc Linh)  យិនស៊ិនង៉ុកលីញ (Ngoc Linh)  ក្នុងទឹកឃ្មុំ និងប្រភេទថ្នាំបង្កើនថាមពល ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈបំប៉នស្បែក... ផលិតពីយិនស៊ិនង៉ុកលីញ (Ngoc Linh)   ។

ជាមួយ​នឹង​ការ​វិនិយោគ​ជា​វិធីសាស្ត្រ និង​ចក្ខុវិស័យ​យុទ្ធសាស្ត្រ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​ត្រូវ​បាន​គេ​បោះឆ្នោត​និង​ជ្រើសរើស​​ ដែលជាប់​ជា​ម៉ាក​យីហោ​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត​ទាំង ១០ នៅ​ប្រទេស​វៀតណាម។ ដើម្បីពង្រឹងការផ្សព្វផ្សាយម៉ាកយីហោ និងបង្ហាញពីតួនាទី និងទំនួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះសហគមន៍ និងសង្គម សហគ្រាសក៏បានអមដំណើរ និងគាំទ្រព្រឹត្តិការណ៍វប្បធម៌សំខាន់ៗជាច្រើន ដូចជាការឧបត្ថម្ភកម្មវិធីប្រកួតបវរកញ្ញាវៀតណាមឆ្នាំ ២០២០ ហើយថ្មីៗនេះបានក្លាយជាអ្នកឧបត្ថម្ភធំសម្រាប់ការប្រកួតកីឡាបាល់ទាត់ជាតិនៅ នាបីឆ្នាំជាប់ៗគ្នាខាងមុខ​នេះ។

អាចនិយាយបានថា ដើម្បីឲ្យវៀតណាមឆាប់មានឈ្មោះនៅលើផែនទីនៃបណ្តាប្រទេសយិនស៊ិនលើពិភពលោក ខេត្ត កូន​ទុំ (Kon Tum) និងសហគ្រាសចាំបាច់ត្រូវផ្លាស់ប្តូរយ៉ាងសកម្មនិងឆាប់រហ័សដើម្បីក្លាយជាតំបន់ដាំដុះ និងកែច្នៃឱសថដ៏ប្រមូលផ្តុំរបស់ប្រទេសវៀតណាម ដែលចាត់​ទុក​ថា ​វា​ពិត​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់​ដែល​ត្រូវផ្តល់​ការ​អាទិភាព​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ៕

 

អត្ថបទ៖ ថាញ​ហ័រ កាវ​ង្វៀន 

រូបថត៖ ថាញ​ហ័រ កាវ​ង្វៀន ហ័ងហា និង​ក្រុមហ៊ុន​ភាគ​ហ៊ុន​យិនស៊ិន ង៉ុក​លីញកូន​ទុំ ( Ngoc Linh Kon Tum) ប្រគល់ជូន

ក្រាហ្វិក៖ ត្រាងញុង

 

 



top