៨០ឆ្នាំ តាំងពីថ្ងៃបង្កើតប្រទេស វៀតណាមពីប្រទេសមួយ ដែលមានមូលដ្ឋានបច្ចេកវិទ្យាតូចតាច បានក្លាយជាកន្លែងផ្តល់កំណើតសហគ្រាសជាច្រើន មានឥទ្ធិពលលើពិភពលោក និងជាអាសយដ្ឋានទំនុកចិត្ត នៃវិស័យបច្ចេកវិទ្យាពិភពលោក ដូចបានបង្ហាញក្នុងពិធីពិព័រណ៍ "៨០ឆ្នាំ ដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល"។
៨០ឆ្នាំ តាំងពីថ្ងៃបង្កើតប្រទេស វៀតណាមពីប្រទេសមួយ ដែលមានមូលដ្ឋានបច្ចេកវិទ្យាតូចតាច បានក្លាយជាកន្លែងផ្តល់កំណើតសហគ្រាសជាច្រើន មានឥទ្ធិពលលើពិភពលោក និងជាអាសយដ្ឋានទំនុកចិត្ត នៃវិស័យបច្ចេកវិទ្យាពិភពលោក ដូចបានបង្ហាញក្នុងពិធីពិព័រណ៍ "៨០ឆ្នាំ ដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល"។
អង្គតាំងពិព័រណ៍សមិទ្ធផលរបស់ប្រទេសគឺជាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននៅវៀតណាម ដែលមានការចូលរួមពីក្រសួងចំនួន ២៨អង្គភាព អាជ្ញាធរមូលដ្ឋានចំនួន ៣៤អង្គភាព និងក្រុមហ៊ុនឈានមុខគេជាង ១១០អង្គភាព ។ តូបផលិតផលជាង ២៣០ស្ដង់ បានគ្របដណ្តប់លើផ្ទៃដី ៩០ហិកតានៃមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ។
នៅលើផ្ទៃដីរាប់សិបហិកតា នៃមណ្ឌលតាំងពិព័រណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ សមិទ្ធផលបច្ចេកវិទ្យាមិនត្រឹមតែសម្រាប់មើល និងដាក់តាំងនោះទេ នៅទាំងបានរួមចំណែកយ៉ាងសកម្ម នូវបទពិសោធន៍នៃមនុស្សម្នាក់ៗផងដែរ ចាប់ពីផលិតផលបច្ចេកវិទ្យា ដែលអាចប៉ះបាន ដូចជាមនុស្សយន្ត UAV បន្ទះឈីប រហូតដល់ដំណោះស្រាយដូចជា VR កាមេរ៉ា360 hologram បង្ហាញឡើងវិញនូវដំណើរការ៨០ឆ្នាំនៃប្រទេសជាតិ។
ពិធីតាំងពិព័រណ៍ ៨០ឆ្នាំដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
នៅសាលតាំងពិព័រណ៍ គីមគ្វី (Kim Quy) អ្នកទស្សនាធ្វើដំណើរចូលកាន់ទីធ្លាតាំងពិព័រណ៍ចំនួន ៦ ក្រោមប្រធានបទ "វៀតណាម - ទឹកដី - ប្រជាជន" "៩៥ឆ្នាំ ទង់បក្សនាំផ្លូវ" "ការកសាងនិងការអភិវឌ្ឍ" "ខេត្តរីកចម្រើន ប្រទេសរឹងមាំ" "ក្បាលម៉ាស៊ីនសេដ្ឋកិច្ច" និង "ផ្តើមធុរកិច្ចកសាងប្រទេសជាតិ"។ ក្នុងនោះ វិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រតិដ្ឋថ្មីមានវត្តមាន និងតភ្ជាប់គ្រប់លំហទាំងអស់។ វត្ថុតាង និងផ្ទាំងរូបភាពឯកសារខ្នាត់ធំជាច្រើន បានតាំងបង្ហាញតាមរបៀបថ្មី តាមរយៈបច្ចេកវិទ្យា hologram, 3D mapping, ការពិតនិម្មិត (VR)។ល។ ដែលធ្វើឱ្យប្រវត្តិសាស្ត្រលែងមានភាពសាមញាំ ប្រែក្លាយជាមានភាពរស់រវើក និងជិតស្និទ្ធទៅវិញ។
ក្នុងពិធីតាំងពិព័រណ៍នេះ យុវជនមិនឈប់លើកទូរសព្ទ "check-in" ចំពោះមុខផ្ទាំងរូបភាពធំៗ ដែលបានរចនាតាមបែបទំនើប និងទាក់ទាញចិត្ត ខណៈដែលមនុស្សវ័យកណ្តាលជាច្រើនផ្សេងទៀត មានចំណាប់អារម្មណ៍យកចិត្តទុកដាក់ចំពោះវត្ថុតាងនីមួយៗ ចាប់តាំងពីយន្តហោះគ្មានមនុស្សបើក រហូតដល់កាំភ្លើងធំស្វ័យប្រវត្តិ ក្បាលគ្រាប់ ម៉ាស៊ីនមីស៊ីល Make in Vietnam ដែលជាសមិទ្ធផលនៃបុព្វហេតុ "ប្រឹងងើបឡើង"។
សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបម្លែងឌីជីថលជាតិ បានកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបម្លែងឌីជីថល គឺជាលក្ខខណ្ឌដ៏សំខាន់ និងជាឱកាសល្អបំផុត សម្រាប់វៀតណាមអភិវឌ្ឍក្លាយជាប្រទេស ដែលមានសម្បូរស្តុកស្តម្ភរឹងមាំ ក្នុងយុគសម័យថ្មី - យុគសម័យនៃការងើបឡើងនៃប្រជាជាតិ។
បោះជំហានចូលដល់មណ្ឌល "ដាវនិងខែល" បណ្ដាសព្ពាវុធទំនើបៗជាច្រើនដូចជា កាំភ្លើងធំស្វ័យប្រវត្តិ រ៉ាដាតាមដានសមុទ្រ ប្រព័ន្ធមីស៊ីល S-125-VT ឬ UAV ផ្លូវឆ្ងាយ ដែលបានដាក់តាំងបង្ហាញ សុទ្ធតែជាផលិតផល Make in Vietnam បានស្រាវជ្រាវ រចនា និងផលិតដោយប្រទេសវៀតណាម។ បរិយាកាសនៅទីនេះ មានភាពអ៊ូអរដូចជាពិធីបុណ្យមួយ ពីព្រោះអ្នកណាក៏ចង់ថតរូបនៅក្បែរសព្ពាវុធធំៗទាំងនោះដែរ ខណៈដែលអតីតយុទ្ធជនកំពុងតែពន្យល់ ដោយភាពរីករាយដល់កូនចៅរបស់ពួកគាត់ អំពីមុខងារនៃអាវុធនីមួយៗ។
សាលតាំងពិព័រណ៍ប្លុក A - កន្លែងដែលលើកតម្កើងវិស័យឧស្សាហកម្មវប្បធម៌ចំនួន ១២វិស័យ - ក៏នាំមកនូវការពិសោធន៍ពិសេសៗផងដែរ។ សាលផលិតភាពយន្តឌីជីថល ទាក់ទាញភ្ញៀវទេសចរច្រើនបំផុតនៅអាគារនេះ ជាមួយនឹងសកម្មភាពពិសោធន៍ដើរតួជាទាហាន ដើម្បីឱ្យអ្នកទស្សនាសាកល្បងម្ដង ក្លាយជាតួអង្គក្នុងខ្សែភាពយន្ត "ដាវ ហ្វើ និង ព្យាណូ"។
នៅមណ្ឌលមួយផ្សេងទៀត ក្រសួងកសិកម្ម និងបរិស្ថាន បានសហការជាមួយ TikTok Shop រៀបចំនូវវគ្គផ្សាយផ្ទាល់មួយចំនួន នៅក្នុងអង្គតាំងពិព័រណ៍តែម្តង ដើម្បីបើកឆាកសម្រាប់ "សប្តាហ៍នៃមោទនភាពកសិផលវៀតណាម"។ កសិផលគ្រប់ប្រភេទ តែ កាហ្វេ និងផលិតផល OCOP ត្រូវបានដាក់លក់ដោយ KOL (អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម) តាមរយៈបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក។
បណ្ដាកំណត់សម្គាល់បច្ចេកវិទ្យាក្នុងពិធីតាំងពិព័រណ៍សមិទ្ធផលប្រទេស៨០ឆ្នាំ មិនត្រឹមតែនាំមកនូវបទពិសោធន៍គួរឱ្យចងចាំសម្រាប់អ្នកចូលរួមប៉ុណ្ណោះទេ នៅទាំងជាអំណះអំណាង សម្រាប់អនាគត ដែលដឹកនាំដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបម្លែងឌីជីថល៕
អត្ថបទ៖ ឡេហៀន រូបថត៖ ថុងថៀន ត្រឹនហៀវ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង