ទេសចរណ៍

កោះហន់ត្រែ (Hon Tre) – “បេះដូង”នៃឈុងសមុទ្រ ញ៉ាត្រាង (Nha Trang)

ក្នុងចំណោមកោះញ៉ាត្រាង (Nha Trang) ចំនួន ១៩ កោះហន់ត្រែ (Hon Tre) មានផ្ទៃដីធំជាងគេប្រហែល ៣៦ គីឡូម៉ែត្រការេនិងកំពូលខ្ពស់បំផុតប្រមាណ ៤៦០ ម៉ែត្រ។ 
ឧទ្យាន Vinwonders ញ៉ាត្រាង (Nha Trang) ស្ថិតនៅក្នុងកោះ ហន់ត្រែ (Hon Tre) ។ រូបថត៖ឡេមិញ

កោះនេះនៅតែរក្សាសម្រស់​ធម្មជាតិ អាកាសធាតុមិន​ត្រជាក់​និង​មិន​ក្តៅពេក ដូច្នេះ​​វា​មាន​ប្រព័ន្ធរុក្ខជាតិ​ចម្រុះ។ ថែមទាំង ឆ្នេរសមុទ្រ​ខៀវស្រងាត់ដែលមានដីខ្សាច់ពណ៌សរលោងជុំវិញកោះ។ ជាមួយនឹងភូមិសាស្ត្រពិសេស កោះ​ ហន់​ត្រែ (Hon Tre) ប្រៀបដូចជាខែលនៅលើកណ្តាលសមុទ្រ​ដែល​ធ្វើឱ្យឈូងសមុទ្រញ៉ាត្រាង (Nha Trang) មិនមានខ្យល់និងរលកសមុទ្រខ្លាំង​ទេ។ វាអាចនិយាយបានថា នេះគឺជាកន្លែង​​ប្រមូលផ្តុំ​ប្រៀប​ខ្លាំង​ដែលជានិមិត្តរូបដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ទេសចរណ៍នៃទីក្រុងឆ្នេរសមុទ្រ​ទីក្រុង ញ៉ា​ត្រាង ( Nha Trang)

មកដល់កោះ​ហន់​ត្រែ (Hon Tre) ភ្ញៀវទេសចរមានឱកាសលំហែ​កាយ​ក្នុងតំបន់លំហែកាយ Vinpearl លំដាប់ផ្តាយ ៥ និង​ស្វែង​យល់​នូវ​ប្រព័ន្ធ​សេវាកម្មអ្វីៗទាំង​អស់​បាន​បញ្ចូលក្នុង​តែ​មួយ​គត់ ដូជជាឧទ្យាន​​តាម​ប្រធានបទ VinWonders ញ៉ាត្រាង (Nha Trang) រួម​មាន​ ​ល្បែងកំសាន្ត​​រាប់​រយប្រភេទ​និង​លេចធ្លោគឺ Zipline ​ឆ្លង​កាត់ព្រៃដែល​បង្កើត​ឯតទគ្គកម្មទាំងបី - រថភ្លើងក្រឡាប់ចាក់ដ៏វែងជាងគេនៅអាស៊ីអាគ្នេយ៍។ ភ្នំ​វ៉ានហ័រ (Van Hoa) ដាំ​ផ្ការាប់ពាន់ប្រភេទ Tata Show អស្ចារ្យ​ដែល​អនុវត្តដោយនាវាមុជទឹក​ទេសចរណ៍​​​ធ្វើ​ពី​កញ្ចក់ទាំង​មូល Vinpearl Submarine  ញ៉ាត្រាង (Nha Trang) ដោយផ្កល់ចក្ខុវិស័យ "ដ៏ស្រស់ស្អាត" ៣៦០ ដឺក្រេ ជាលើកដំបូង និងតែ​មួយគត់នៅលើពិភពលោក មណ្ឌលលេងហ្គេម ​ AR / VR នឹង​នាំ​មកបទពិសោធន៍ធូរស្រាល នៅឯឧទ្យាន​លំដាប់ថ្នាក់ពិភពលោក ថែមទាំង ទីលានវាយកូនហ្គោលមាន​រន្ធចំនួន ១៨ មជ្ឈមណ្ឌលសន្និសីទ រោងមហោស្រពនិងមណ្ឌល​​ម្ហូបអាហារ - លេងកម្សន្តលំដាប់ខ្ពស់ ផងដែរ...

 
 

មកទស្សនា តំបន់ Vinpearl ញ៉ា​ត្រាង (Nha Trang) ភ្ញៀវទេសចរអាចលេងល្បែងកម្សន្តគួរឱ្យចាប់អារម្មណ៍ជាច្រើន។ រូបថត Vinpearl

ភ្នំវ៉ានហ័រ (Van Hoa) មានទំហំជាង ,  ហិកតាដែលប្រមូលផ្តុំផ្ការាប់ពាន់ប្រភេទដែលមកពីទ្វីបទាំង នៅលើពិភពលោក។ មកនៅទីនេះ ភ្ញៀវទេសច​រ​ចាត់ទុក​ដូច​ជាវង្វេងផ្លូវ​នៅ​អឺរ៉ុប ដោយសារផ្កាទូលីប, ផ្កា begonia, ផ្កា muscari

ជាពិសេស ថ្មីៗនេះ តំបន់ Vinwonders ញ៉ា​ត្រាង (Nha Trang) ផ្តល់ជូនភ្ញៀវទេសចរនូវបទពិសេស​"មាន​តែ​មួយ​គត់"។ នេះគឺជាការជិះនាវាមុជទឹកទេសចរណ៍ Vinpearl Submarine ញ៉ាត្រាង (  Nha Trang) នាវាមានការរចនាពិសេសពីកញ្ចក់​ដែលជានាវាដំបូងគេបង្អស់នៅលើពិភពលោកដែលនឹងផ្តល់ឱ្យភ្ញៀវទេសចរ​ចក្ខុវិស័យ ៣៦០ ដឺក្រេនៅបាតសមុទ្រ ហេតុដូច្នោះ ភ្ញៀវ​មាន​អារម្មណ៍​ដូចជាវង្វេងផ្លូវក្នុងពិភពមហាសមុទ្រក្នុងខ្សែភាពយន្តល្បី​ល្បាញ​ទូទាំងពិភពលោក។ ភ្ញៀវទេសចរមិនចាំបាច់មានជំនាញក្នុងការមុជទឹកទេ ហើយក៏មិនចាំបាច់​ពាក់​ស្លៀកសម្លៀកបំពាក់មុជទឹកដែល​មាន​ទម្លន់ធ្ងន់ដែរ សូម្បីតែភ្ញៀវទេសចរណ៍ថតរូប​តាម​ចិត្ត ដើម្បីទុក​ជា​អនុស្សាវរីយ៍​ពិសេស​នៅ​បាតសមុទ្រ

នាវា Vinperl Submarine ញ៉ាត្រាង (Nha Trang) គឺជានាវាមុជទឹកដើរ​ដោយអគ្គីសនី ដូច្នេះ​វា​មិន​បង្កើត​ភាព​អ៊ូរអរ​និង​មិន​ប៉ះពាល់​ដល់​បរិស្ថានទេ។ នេះមិនត្រឹមតែជា "បទពិសោធន៍គួរតែ​សាកល្បង​ម្តង" សម្រាប់​ភ្ញៀវ​ទេសចរ​ចូលចិត្ត​ការស្វែង​យល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុង​ការបង្កើនការយល់ដឹង លើកទឹកចិត្តឱ្យមនុស្សម្នាក់ៗ រក្សានិងការពារបរិស្ថានសមុទ្រ។

នាវា Vinperl Submarine ញ៉ាត្រាង (Nha Trang) មានប្រវែង ១៥,៤ ម៉ែត្រ មានទម្ងន់ ៥៥ តោន អាចផ្ទុកអ្នកដំណើរចំនួន  ២២ នាក់ អ្នកបើកនាវា ១ នាក់និងអ្នកជំនួយការ នាក់ ចុះដល់ជម្រៅរហូតដល់ ១០០ ម៉ែត្រនាវានេះបានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ទំនើប ភ្ញៀវ​អាច​គយគន់ទេសភាពនៃពិភពមហាសមុទ្រ តាមរយៈស្រទាប់កញ្ចក់ acrylic ដែលមានគុណភាពខ្ពស់និងមានកម្រាស់ ១៤០ មីលីម៉ែត្រ

នាវា Vinperl Submarine ញ៉ាត្រាង (Nha Trang) មានប្រវែង ១៥,៤ ម៉ែត្រ មានទម្ងន់ ៥៥ តោន អាចផ្ទុកអ្នកដំណើរចំនួន  ២២ នាក់ អ្នកបើកនាវា ១ នាក់និងអ្នកជំនួយការ ១ នាក់ចុះដល់ជម្រៅរហូតដល់ ១០០ ម៉ែត្រ ។ រូបថត៖ បាវអ្វៀន
 

លើសពីនេះទៀត នៅ​ពេល​ដែល​ភ្ញៀវ​មកដល់ តំបន់ Vinpearl ញ៉ាត្រាង (Nha Trang) នៅលើកោះហន់​ត្រែ (Hon Tre) ភ្ញៀវទេសចរគួរតែមកទស្សនា​មជ្ឈមណ្ឌល​លេងកម្សន្ត និង​ម្ហូបអាហារ Imperial Club ញ៉ាត្រាង (Nha Trang)។ កន្លែងនេះ​បាន​ចាក់ទុក​ដូច​ជាវិមាន​ប្រណិតមួយ ដែលលេចធ្លោលើភ្នំគ្របដណ្តប់ដោយពណ៌បៃតង​ស្រងាត់ នៅកោះ​ហន់ត្រែ (Hon Tre)។ ចាប់ពីទីនេះ  ភ្ញៀវ​អាចគយគន់ទេសភាពទាំងស្រុងនៃឈូងសមុទ្ររ៉ូមែនទិក។ ទន្ទឹម​នឹង​នេះ Imperial Club ញ៉ាត្រាង (Nha Trang) ក៏គឺជាកន្លែងប្រមូលផ្តុំម្ហូបអាហារ​ឆ្ងាញ់ៗនៃទ្វីបទាំង ៥ លើពិភបលោក ហើយ​រួម​ផ្សំ​នឹង​សេវាកម្មដ៏ទាក់ទាញជាច្រើន។ បានទទួល​ទាន​គ្រឿង​សមុទ្រស្រស់នៅភោជនីយដ្ឋានអូ Ozone Seafood Restaurant ឬម្ហូបចិនដែលបានកែច្នៃនៅភោជនីយដ្ឋាន បាច់យ៉ាយ (Bach Giai) ប្រើប្រាស់សេវកម្មដ៏ទំនើបផ្សេងទៀត ដូចជា ខារ៉ាអូខេ ប៊ូលីង ... គឺជាបទពិសោធគួរ​ឲ្យ​ចាប់​ចិត្ត​សម្រាប់​ភ្ញៀវ

តំបន់ Vinpearl ញ៉ា​ត្រាង (Nha Trang) បានជួយដល់ទេសចរណ៍ទីញ៉ាត្រាង (Nha Trang) -  ខេត្ត ខាញ់ហ័រ (Khanh Hoa) ត្រូវបានស្គាល់ដោយភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។ ដោយមានបំណងចង់ឆ្ពោះទៅកាន់ទីផ្សារទេសចរអន្តរជាតិ នៅពេលខាងមុខនេះ ពាណិជ្ជសញ្ញា Vinpearl  នៅតែមានផែន​អភិវឌ្ឍដែលរួមចំណែកដល់ការបង្កើនការទាក់ទាញនិងការប្រកួតប្រជែងសម្រាប់ទេសចរណ៍វៀតណាម

 


top