ព័ត៌មាន

កោតសរសើរអ្នកមានកិត្យានុភាពឆ្នើមៗក្នុងកិច្ចការពារអធិបតេយ្យភាពដែនដីសន្តិសុខព្រំដែនជាតិ

 នាព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៨ នៅខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​វៀតណាម សហការជាមួយបញ្ជាការ ដ្ឋាន​កងទ័ពការពារព្រំដែន ​បាន​រៀប​ចំសន្និសីទ​កោតស​រសើរតំណាង​ប្រមាណ ៤០រូ​បដែលជា​អ្នកមាន​កិត្យានុ​ភាព​ឆ្នើមៗ​ក្នុងចលនា​ប្រជាជន​ទាំងមូល​ចូលរួម​ការពារ​អធិបតេយ្យភាពដែ​នដី និងសន្តិសុខព្រំដែនជាតិនៃ​ខេត្តក្រុងទាំង១០ដែល មា​នខ្សែព្រំ​ដែន​ជាប់​ប្រទេស​កម្ពុ​ជា​។

នៅ​សន្និសីទនេះ គណៈចាត់តាំងបានកត់ស​ម្គាល់និងវាយតំលៃខ្ពស់ចំពោះ ​ការរួម​វិភាគ​ទានដ៏ស​កម្មនិង​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់បណ្ដាព្រឹទ្ធាចារ្យ មេភូមិ​ និង​អ្នកមាន​កិត្យានុភាព​ក្នុងសហគមន៍​ប្រជាជន​ដែលរស់​នៅ​តាម​ ​បណ្ដោយខ្សែព្រំដែនវៀតណាមកម្ពុជានិយាយដោយឡែក​និងខ្សែព្រំដែនជាតិ ទាំងមូលនិ​យាយរួមផងដែរ​។ លោក​ Hau A Lenh អគ្គលេខាធិការគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា ជន​គំរូ​ប្រមាណ​៤០​រូប ដែលត្រូវបានកោតសរសើរលើកនេះបានតំណាងឲ្យជនគំរូទាំង៤ពាន់រូបដែល បានរួមចំណែក​កសាង​ខ្សែព្រំដែន​ រវាងវៀតណាមជាមួយប្រទេសជិតខាងប្រក​បដោយសន្តិភាពនិងមិ​ត្តភាព៕

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម​
 


top