កេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) (រួមមានកំពែងនិងតំបន់ខាងក្នុងកំពែងដែលមានភារកិច្ចការពាររាជវាំង) គឺជាសំណង់
ថ្មីៗនេះ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ ហ័ងថាញថាំងឡុង (Hoang thanh Thang Long) បានចាប់ផ្តើមឡើងវិញនូវដំណើរកម្សាន្តពេលរាត្រី "ការស្វែងយល់អំពីកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) " ដើម្បីណែនាំដល់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។
កេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) គឺមួយក្នុងចំណោមបណ្តាសំណង់ សំខាន់មួយរបស់ប្រជាជាតិវៀតណាម ដែលជាប់ទាក់ទងនឹងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំដ៏រុងរឿង។ ចាប់ផ្តើមពីការផ្លាស់ប្តូររាជធានីរបស់ស្តេច លីថៃតូ (Ly Thai To) ក្នុងឆ្នាំ ១០១០ រាជធានីត្រូវបានផ្លាស់ប្តូរជាផ្លូវការទៅ ថាំងឡុង (Thang Long) (ពីមុនគេហៅថា ដាយឡា (Dai La)) ហើយសំណង់ផ្សេងៗ ត្រូវបានសាងសង់ជាបណ្តើរៗ។ សំណង់ដែលលេចធ្លោជាងគេនៃកេរ្តិ៍ដំណែល ហ័ងថាញ (Hoang Thanh)នោះដែលរួមមាន ៣ រង្វង់ គឺ ឡាថាញ (La Thanh) ហ័ងថាញ (Hoang Thanh) ទឺកាមថាញ (Tu Cam Thanh) ។ បន្ទាប់ពីជាង ១០០០ ឆ្នាំមក ឆ្លងកាត់រាជកាល លី (Ly) ត្រឹន (Tran) ឡេ (Le) ម៉ាក (Mac) ង្វៀន (Nguyen)... កេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយពេលវេលា និងការវាយប្រហារ។ នាពេលបច្ចុប្បន្ននេះ ស្ថាបត្យកម្មភាគច្រើនត្រូវបានអភិរក្ស និងជួសជុល និងកសាងឡើងវិញនៅលើផ្ទៃដីនៃតំបន់ ហ័ងថាញ (Hoang thanh)។ ក្រៅពីនោះមណ្ឌលបុរាណវិទ្យាក៏ត្រូវបានជីកកកាយជាបណ្តើរៗ ហើយបើកឲ្យសាធារណជនចូលទស្សនាផងដែរ។
ដំណើរកម្សាន្តពេលរាត្រី "ការស្វែងយល់នូងវកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long)" ចាប់ផ្តើមរៀបចំឡើងវិញ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ចេញដំណើរនៅម៉ោង ១៨ និង ០០ នាទី ម៉ោង ១៨ និង ៣០ នាទី ម៉ោង ១៩ និង ០០ នាទី រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំណាយរយៈពេលប្រហែល ១.៥ ម៉ោង។ ចូលរួមក្នុងដំណើរកម្សាន្ត ភ្ញៀវនឹងបានគយគន់កេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) ដោយសម្រស់ប្លែកពីគេ។ ជាមួយនឹងប្រព័ន្ធភ្លើង អ្នកមគ្គុទ្ទេសទេសចរណ៍មានសំឡេងនិយាយពិរោះ ភ្ញៀវទេសចរណ៍នឹងទៅទស្សនាកន្លែងលេចធ្លោ ថែមទាំងបានឃើញវត្ថុបុរាណដ៏កម្រ និងទទួលបានបទពិសោធន៍ពីលំហរពោរពេញទៅដោយប្រពៃណីនិងអស្ចារ្យ នៅកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) នារាត្រី។
កេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) មានផ្ទៃដីសរុបរហូតដល់ ១៨.០០០ ហិចតា រួមទាំងស្នាដៃឆ្នើមមួយចំនួន ដូចជា ក្លោងទ្វារវាំង តំបន់បុរាណវិទ្យា ... ដំណើរកម្សាន្តចាប់ផ្តើមសម្រាប់ភ្ញៀវទេសចរណ៍ ពីការចូលទស្សនា ដ័នម៉ុន (Doan Mon)។ នេះគឺជាទ្វារចេញចូលខាងក្នុងដែលនាំទៅកាន់តំបន់ ទឹកាមថាញ (Tu Cam Thanh)។ ដ័នម៉ុន (Doan Mon) មានរចនាសម្ព័នរូបរាងដូចអក្សរ U ធ្វើពីថ្ម ដែលមានទទឹងប្រហែល ៤៦ ម៉ែត្រ មានទ្វារសរុបចំនួន ៣។ ជាពិសេស ទ្វារធំជាងគេនៅចំកណ្តាលគឺជាផ្លូវដែលទុកសម្រាប់ព្រះមហាក្សត្រ ទ្វារពីរនៅសងខាងគឺសម្រាប់ព្រះរាជវង្សានុវង្ស និងមន្ត្រីរាជការ ចូលចេញក្នុងរាជវាំង។ នៅពីលើខ្លោងទ្វារមានទាហានយាមទ្វារ។
តាមដំណើរទេសចរណ៍នេះ ភ្ញៀវទេសចរណ៍បន្តទៅទស្សនាបន្ទាប់ដាក់តាំង “ថាំងឡុង - ហាណូយ (Thang Long – Ha Noi) មានប្រវត្តិសាស្ត្រមួយពាន់ឆ្នាំពីក្រោមដី” ក៏ដូចជាការអុជធូបរំលឹកដល់បុព្វស្តេចទាំង ៥២ អង្គ នៅវិមាន គីញធៀន (Kinh Thien) ។ ចំណុចលេចធ្លោបំផុតនៅទីនេះគឺរូបចម្លាក់ថ្មដែលជាគំរូក្នុងរាជកាល ឡេសើ (Le So)។ ភ្ញៀវអាចមើលឃើញនាគមួយគូគាល់ដែលឆ្លាក់លើថ្មីពណ៌ខៀវមានរាងកាយពេញលេញ កោងទន់ ក្បាលលើកខ្ពស់ មាត់មានត្បូងភ្នែកមូលធំ។
ដំណើរកម្សាន្តបានធ្វើឡើងនៅពេលយប់ដែលបាននាំមកនូវពណ៌ដ៏ស្រស់បំព្រងដែលគ្របដណ្តប់លើកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) គ្រឿងបរិក្ខារបំភ្លឺបានរំលេចនូវសោភ័ណភាពបុរាណ និងបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាន ដែលក្នុងនោះមានដូចជា៖ វិមាន គីញធៀន (Kinh Thien) និងមណ្ឌលបុរាណវិទ្យា ... នៅពេលដែលភ្ញៀវចូលរួមក្នុងដំណើរទេសចរណ៍ថ្មីនេះ ក្រៅពីស្តាប់ការស្វែងយល់អំពីវត្ថុបុរាណពីរាជកាល លី (Ly) ត្រឹន (Tran) ឡេ (Le) ... ភ្ញៀវក៏ត្រូវបានផ្តល់វត្ថុអនុស្សាវរីយ៍មានតម្លៃខាងវិញ្ញាណជាច្រើន ដូចជា៖ វត្ថុដែលបានបោះពុម្ពដែលមានចំណងជើងថា “សាកមេញជីបាវ (Sac Menh Chi Bao)” បន្ទាប់ពីធ្វើពិធីនៅវិមាន គីញធៀន (Kinh Thien) យកទឹកពី អណ្តូងបុរាណនៃរាជកាលត្រឹន (Tran)។
កន្លែងទាក់ទាញចុងក្រោយក្នុងដំណើរកម្សាន្តពេលរាត្រីគឺមណ្ឌលបុរាណវិទ្យា ១៨ ផ្លូវហ័ងយៀវ ( Hoang Dieu)។ បន្ទាប់ពីការជីកកកាយអស់រយៈពេលជាច្រើនឆ្នាំ អ្នកបុរាណវត្ថុវិទូបានរកឃើញវត្ថុបុរាណរាប់លានដែលមានអាយុកាលពីសម័យកាលផ្សេងៗ ដែលត្រួតលើគ្នាអស់រយៈពេលជាង ១៣០០ ឆ្នាំ។ នេះជាលក្ខណៈពិសេសមួយដែលរួមចំណែកក្នុងការបង្កើតតម្លៃដ៏អស្ចារ្យ និងភាពពិសេសនៃកេរ្តិ៍ដំណែល។
នៅចុងបញ្ចប់នៃដំណើរកម្សាន្ត គឺការលេងល្បែង "ការស្វែងយល់អំពីកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) "សម្រាប់ភ្ញៀវទេសចរទាំងអស់។ អាស្រ័យហេតុនេះ វត្ថុបុរាណគំរូមួយចំនួននៃកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) នឹងត្រូវបានបង្ហាញដោយឡាស៊ែរនៅ លើមូលដ្ឋាននៃកន្លែងជីកកកាយបុរាណវត្ថុ ដើម្បីភ្ញៀវទេសចរសិក្សា និងឆ្លើយ។ ព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍ និងការណែនាំអំពីកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) នឹងបានផ្តល់ដល់ភ្ញៀវទេសចរ ក្នុងអំឡុងពេលដំណើរកម្សាន្ត
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅមុខក្លោងទ្វារកេរ្តិ៍ដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long)។