ព័ត៌មាន

កើតមានសញ្ញាជាច្រើនដែលបន្ធូរភាពតានតឹងរវាងប៉ាគីស្ថាននិងឥណ្ឌា


 រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi (រូបថត៖ AFP/TTXVN)

 រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi កាលពី ថ្ងៃទី២ ខែមីនា ឆ្នាំ​២០១៩ បាន​ប្រកាស​ថា បញ្ហា​នានារវាងប្រទេស​នេះនិងឥណ្ឌា ចាំបាច់ ត្រូវបានដោះស្រាយតាមរ​យៈផ្លូវការទូតនិងកិច្ចសន្ទនា​។ លោក​បាន​សង្កត់ធ្ងន់ថា សន្តិភាពគឺជាអាទិភាពរ​បស់ប៉ាគីស្ថាន ហើយ​ប្រទេសនេះមិនមាន​បំណង​ចង់ ប្រយុទ្ធ​ជាមួយ​ឥណ្ឌា​ឡើយ​។
 
នាថ្ងៃនេះ​ដែរ រដ្ឋមន្រ្តីក្រសួងផ្លូវដែកប៉ា​គីស្ថានលោក​ Sheikh Rashid Ahmed ក៏បានជ​ម្រាប​ថា នឹង​តភ្ជាប់​ឡើង​វិញ​នូវសកម្មភាពដឹកជញ្ជូនតា​មផ្លូវដែក រវាងប្រទេសនេះជាមួយឥ​ណ្ឌា។ នេះត្រូវបានចាត់​ទុក​ថា ជាកាយ​វិកា​សុឆន្ទៈ​ របស់​ Islamabad សំដៅ​បន្ធូរភាព​តាន​តឹងជាមួយ​ញូវ​ដេលី។
 
នាថ្ងៃទី២ ខែមីនា​ ដដែល រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃឥណ្ឌាលោ​ក Rajnath Singh បានអះអាង​ថា ឥណ្ឌា​ត្រៀម​ខ្លួនជា​ស្រេចជួយ​ឧបត្ថម្ភ​ប៉ាគីស្ថានក្នុងការ ​ទប់ទល់នឹងការគំរាម​កំហែង​ពីភេរវករ​នៅក្នុង​ប្រទេស​នេះតែម្ដ​ង​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top