ព័ត៌មាន

កូរ៉េខាងត្បូងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

ថ្នាក់ដឹកនាំនិងដៃគូកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយ វៀតណាមគឺជាគំរូសម្រាប់ទំនាក់ទំនងជាមួយប្រទេសនានា ព្រមទាំងបានជម្រាបពី ការយកចិត្តទុកដាក់ខ្ពស់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដល់ ការជំរុញទំនាក់ទំនងជាមួយប្រទេសវៀតណាមលើគ្រប់វិស័យនាពេលខាងមុខ។
  ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo (ខាងឆ្វេង) ទទួលជួបអចិន្ត្រៃយ៍ នៃគណៈលេខាលោក Vo Van Thuong។ (រូបថត៖ TTXVN)  
  លោក Vo Van Thuong និងប្រធានគណៈកម្មការប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី កូរ៉េខាងត្បូង។ (រូបថត៖ TTXVN)  

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២ និងទី៣ ខែសីហា នៅទីក្រុងសេអ៊ូល អចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong មាន សកម្មភាពជួបប្រាស្រ័យមួយចំនួន ជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង រួមទាំង ជំនួប សវនាការជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo ថ្នាក់ដឹកនាំគណ បក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចនៅរដ្ឋសភា ប្រធានគណៈកម្ម ការប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី និងថ្នាក់ដឹកនាំក្រសួងពលកម្ម និងការងារកូរ៉េ ខាងត្បូង ជាដើម។

ក្នុងបណ្ដាជំនួបសវនាការនិងជំនួបធ្វើការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Vo Van Thuong បានបញ្ជាក់ថា គោលជំហររបស់វៀតណាមគឺបង្កើនទំនាក់ទំនងជាមួយ កូរ៉េខាងត្បូង; វៀតណាមជានិច្ចកាលបង្កលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន និងធុរកិច្ចកូរ៉េខាងត្បូង ដើម្បីធ្វើអាជីវកម្មនៅវៀតណាម។ លោក Vo Van Thuong បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ នាំកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទៅជាវិស័យសហប្រតិបត្តិការ ស្នូល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងវ៉ាក់សាំង។ លោក Vo Van Thuong ស្នើឲ្យកូរ៉េខាងត្បូងបន្តគាំទ្រចំពោះគោលជំហររបស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើការជំរុញសន្តិភាព និងកិច្ចសហប្រតិបត្តិការ នៅសមុទ្រខាងកើត។

ថ្នាក់ដឹកនាំនិងដៃគូកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយ វៀតណាមគឺជាគំរូសម្រាប់ទំនាក់ទំនងជាមួយប្រទេសនានា ព្រមទាំងបានជម្រាបពី ការយកចិត្តទុកដាក់ខ្ពស់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដល់ ការជំរុញទំនាក់ទំនងជាមួយប្រទេសវៀតណាមលើគ្រប់វិស័យនាពេលខាងមុខ។ ភាគី កូរ៉េខាងត្បូងបានឯកភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សេរីភាព នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងគាំទ្រគោលជំហរពាក់ព័ន្ធ របស់អាស៊ាននិងវៀតណាមផងដែរ៕


top