ព័ត៌មាន

កូរ៉េខាងត្បូងបើកឲ្យដំណើរការគេហទំព័រអំពីជំនួបកំពូលអន្តរកូរ៉េ ដែលរួមមានភាសាវៀតណាម


 កូរ៉េខាងត្បូងបើកឲ្យដំណើរការគេហទំព័រអំពីជំនួបកំពូលអន្តរកូរ៉េ ដែលរួមមានភាសាវៀតណាម

នាថ្ងៃទី១៦ ខែមេសា ​ឆ្នាំ​២០១៨ គណៈកម្មាធិកា​រត្រៀមរៀបចំ ទ​ទួលបន្ទុកជំនួប​កំពូល​អន្តរកូរ៉េ​របស់​កូរ៉េខា​ង​ត្បូង​បាន​បើកឲ្យដំណើរការគេហទំព័​រទូរទស្សន៍ផ្សាយប​ន្តផ្ទាល់ជំ​នួប រវាងប្រ​ធានាធិបតីនៃប្រទេសខ្លួន លោ​ក Moon​ Jae-in និងថ្នាក់ដឹក​នាំកូរ៉េ​ខាងជើង លោក Kim Jong-un នាថ្ងៃទី​២៧ ខែមេសាខាង​មុខ​។ តាម​រយៈ​គេហ​ទំព័​រ​ (www.koreasummit.kr) នេះ គណកម្មធិការពោ​លខាងលើ ដឹកនាំដោយនាយកខុ​ទ្ធកាល័យវិមាន​បៃតង លោក​ Im Jong-seok នឹងធ្វើបច្ចុ​ប្បន្នកម្មនូវព័ត៌មាន ដែលទាក់ទិន ​មុន​នឹង​ជំនួបកំពូលពោលខាង​លើ។​ ទិដ្ឋភាព​ទាំងអស់ក្នុង​ជំនួបកំពូល​អន្តរកូរ៉េនឹ​ងត្រូវបាន​ឧទ្ទេសនាម​ជាមួយ​សាធារណជន​តាមរ​យៈគេហ​ទំព័រនេះ​។

គេហទំព័រនេះបានបង្ហាញដោយភាសារចំនួន​ ៩ ក្នុងនោះមានភាសាអង់គ្លេស ចិន ​ជប៉ុន បារាំង អេស្ប៉ាញ អាល្លឺម៉​ង់ ​អារ៉ាប់​និង​វៀតណាម​ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
 


top