ព័ត៌មាន

កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធ Dong Maeng


 កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធ Dong Maeng
 

 នាថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៩ កងទ័ពកូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធរួមថ្មី ដែល​មាន​ឈ្មោះថា​ Dong Maeng (សម្ព័ន្ធមិត្ត​) ជំនួសឱ្យការធ្វើសមយុទ្ធនានិទាឃរដូវ​ ដែល​ហៅថា Key Resolve  និង Foal Eagle ។
 
យោង​តាម​ផែនការនេះ ​ការធ្វើសមយុទ្ធ Dong Maeng នឹងអូសបន្លាយរ​ហូតដល់ថ្ងៃទី​១​២ ខែ​មីនា ដោយ​មានការ​ចូលរួមពីបុគ្គលិក​ និងទាហានកូរ៉េខាងត្បូង និងកងកម្លាំ​ងឈរជើង​អាមេរិកប្រចាំនៅកូ​រ៉េខាង​ត្បូង និង​មហាសមុទ្រ​ឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។ ការ​ធ្វើសមយុទ្ធ​នេះបាន​ប្រព្រឹត្តទៅ​ក្នុងបរិបទ​ដែលរដ្ឋមន្រ្តីការ​ពារជាតិ​កូរ៉េ​ខាង​ត្បូង លោក Jeong Kyeong-doo និងរដ្ឋមន្ត្រីការពារជាតិ​ស្តីទីអាមេរិក លោក​ Patrick Shanahan កាល​ពីថ្ងៃទី​​២ ខែមីនា បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដែលផ្តោតលើ​ការបញ្ចប់ធ្វើសម​យុទ្ធ​ Key Resolve និង Foal Eagle៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម


top