ព័ត៌មាន

កូរ៉េខាងត្បូងនិងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យតុលាការនិងនីតិប្បញ្ញត្តិ

 នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុង Gwacheon នៃប្រទេសកូរ៉េខាងត្បូង គណៈ​ប្រតិភូ​នៃក្រសួង​យុត្តិធម៌​វៀត​ណាម ដឹកនាំដោយលោក​រដ្ឋមន្ត្រី Le Thanh Long បានជួបសន្ទនា​ជាមួយ​មន្រ្តីក្រសួង​យុត្តិធម៌​កូរ៉េខាង​ត្បូង​។
 
ថ្លែងមតិនៅ​ឯជំនួបនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក Park Sang Ki បានឲ្យដឹងថា កូរ៉េខាងត្បូង​ជានិច្ចកាល​ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយវៀតណាម ដែលត្រៀមខ្លួនជាស្រេច សហការគ្នាហើយស្នើឱ្យភាគី វៀតណាមដា​ក់​ចេញ​សំណើរ​ជាក់លាក់​ដែល​វៀត​ណាម មាន​ការយក​ចិត្តទុក​ដាក់​ពិសេស​។ ជាការឆ្លើយតបវិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Le​ Thanh Long បានអះអាង​ថា ក្រសួង​យុត្តិធម៌​វៀត​ណាមជានិច្ចកាលចង់លើកកម្ពស់​កិច្ចសហប្រតិ បត្តិការ​ផ្នែកច្បាប់​និងតុលាការ​រវាងវៀតណាម​និង​កូរ៉េខាងត្បូង​និយាយ​រួមនិងរវាងក្រសួងយុត្តិធម៌វៀត​ណាម និងក្រសួងយុត្តិធម៌​កូរ៉េខាង​ត្បូងនិយាយ​ដោយ​ឡែក​។ ទ​ន្ទឹមជាមួយ​គ្នានោះ  អនុវត្ត​អនុស្សារណៈ​នៃការយោគយល់​គ្នារវាង​ក្រសួង​ទាំង​ពីរ​ដើម្បី​បង្កើន​ការយល់​ដឹង​អំពីប្រព័ន្ធ​ច្បាប់​របស់គ្នាទៅវិញទៅមក និងចែករំលែកព័ត៌មា​ននិងបទពិសោធន៏ក្នុងវិ​ស័យ​ច្បាប់។

ក្នុងថ្ងៃដដែល គណៈប្រតិភូនៃ​ក្រសួងយុត្តិធម៌​វៀត​ណាម បាន​ជួប​ធ្វើការ​ជាមួយ​ក្រសួង​នីតិប្បញ្ញត្តិ​កូរ៉េខាង​ត្បូង​នៅទី​ក្រុង​ Sejong ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម


top