ព័ត៌មាន

កូរ៉េខាងត្បូងចាប់ផ្តើមនីតិវិធីចូលរួមជាសមាជិក CPTPP

ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរការចូលរួមនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិងកំពុងកែសម្រួលបទប្បញ្ញត្តិពាណិជ្ជកម្មក្នុងប្រទេសទាក់ ទងនឹងវិស័យចំនួន ៤ ដែលបានស្ន់រឡើងក្នុងកិច្ចព្រមព្រៀង CPTPP គឺជំនួយឧបត្ថម្ភសម្រាប់ជលផល ពាណិជ្ជកម្មឌីជីថល សហគ្រាសរដ្ឋ និងភូតគាមអានាម័យ; ហើយបានធ្វើការពិភាក្សាជាមួយភាគីពាក់ព័ន្ធ។

ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងផែនការនិងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Hong Nam-ki។ (រូបថត៖ Korea Herald)


នៅថ្ងៃទី១៣ ខែធ្នូ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងផែនការនិងហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Hong Nam-ki បានធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចការបរទេស ហើយបានប្រកាសពីការចាប់ផ្តើមនីតិវិធីចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ឧបនាយករដ្ឋមន្ត្រីរ៉េខាងត្បូង លោក Hong Nam-ki បានចាត់ទុកថា សណ្តាប់ធ្នាប់សេដ្ឋកិច្ចនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងមានជំហានអភិវឌ្ឍន៍ដ៏វិជ្ជមាន។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក នឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ផងដែរ។ ដូច្នេះ ទីក្រុងសេអ៊ូលស្ទើរតែមិនអាចឈរនៅខាងក្រៅ ហើយធ្វើការពិភាក្សាអំពីការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនេះឡើយ។  ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរការចូលរួមនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិងកំពុងកែសម្រួលបទប្បញ្ញត្តិពាណិជ្ជកម្មក្នុងប្រទេសទាក់ទងនឹងវិស័យចំនួន ៤ ដែលបានស្ន់រឡើងក្នុងកិច្ចព្រមព្រៀង CPTPP គឺជំនួយឧបត្ថម្ភសម្រាប់ជលផល ពាណិជ្ជកម្មឌីជីថល សហគ្រាសរដ្ឋ និងភូតគាមអានាម័យ; ហើយបានធ្វើការពិភាក្សាជាមួយភាគីពាក់ព័ន្ធ។

នាថ្ងៃដដែលនោះ ក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នាថ្ងៃទី១៣ខែធ្នូ (ម៉ោងនៅតំបន់) ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអះអាងថា ទីក្រុងសេអ៊ូលនឹងចូលរួម CPTPP នាពេលឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top